ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទំនើប​៣​គ្រឿង​ដឹក​ចិនតៃវ៉ាន់​៨​នាក់​ចូល​តុលាការ ពាក់ព័ន្ធ​បទល្មើស​ថ្នាំ​ជិត​២​តោន​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​បទល្មើស​គ្រឿង​ញៀ​.​ន​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ ដោយ​បាន​សង្កេត​ឃើញ​រថយន្ត​ស៊េរី​ទំនើប​៣​គ្រឿង បាន​ដឹក​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​៨​នាក់ ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿង​បទល្មើស​គ្រឿង​ញៀ​.​ន​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ ដោយ​បាន​សង្កេត​ឃើញ​រថយន្ត​ស៊េរី​ទំនើប​៣​គ្រឿង បាន​ដឹក​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន​៨​នាក់ ចូល​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ជនសង្ស័យ​ទាំង​៨​នាក់​នោះ ពាក់​ពន្ធ​ករណី​.​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​ជិត​២​តោន​។

បើ​ទោះបីជា​សមត្ថកិច្ច​មិន​ទាន់​បង្ហើប​ព័ត៌មាន​ជា​ផ្លូវការ​យ៉ាង​ក្តី ប៉ុន្តែ​ករណី​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​១ (​ក​១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ បាន​ចុះ​ទៅ​បង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​ជា​បន្តបន្ទាប់ រហូត​ដល់​ទៅ​ចំនួន​៨​នាក់ រួម​ទាំង​រឹបអូស​វត្ថុ​តាង​មាន គ្រឿង​ញៀ​.​ន​ប្រមាណ ១ ៩៨៥ គីឡូក្រាម (​ជិត​២​តោន​) និង​សារធាតុ​គីមី​ផ្សំ​គ្រឿង​ញៀ​.​ន​រាប់​ពាន់​គីឡូក្រាម​ទៀត​ផង​។

ប្រភព​ដដែល​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៨​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​អាវុធ​ខ្លី​ចំនួន​៤​ដើម គ្រាប់បែក​ចំនួន​៥​គ្រាប់ និង​រថយន្ត​៣​គ្រឿង​ផង​ដែរ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​គ្រឿង​ញៀ​.​ន​រាប់​តោន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ តាម​រយៈ​អ្នកបកប្រែ​ភាសា​ជនជាតិ​ចិនតៃវ៉ាន់​នោះ​។ ការ​សាកសួរ​ជនសង្ស័យ​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើង​ទេ ដូច្នោះ​តំណាង​អយ្យការ អាច​នឹង​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច ដើម្បី​យក​ទៅ​គ្រប់គ្រង​វិញ ដោយ​រង់ចាំ​សាកសួរ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ