ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លិប​កម្សាន្ត​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម​ដេញ​កា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​2​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-5996 ដោយ​ទើប​ចេញពី​ក្លឹ​ប​ត្រូវ​ក្មេង​ស្ទាវ​ដេញ​កា.ប់​ភ័យ

រាជធានី​ភ្នំពេញ ៖ បុរស​2​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-5996 ដោយ​ទើប​ចេញពី​ក្លឹ​ប​ត្រូវ​ក្មេង​ស្ទាវ​ដេញ​កាប់​ភ័យ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ផ្លា​កស​ញ្ញាច​រារ​ចរណ៍​ថ្មើរ​ជើង បណ្ដាល​របួសស្រាល​2​នាក់​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​អន្តរាគមន៍ កាល​វេលា​ម៉ោង​2​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​26 ខែមីនា ឆ្នាំ​2017 នៅ​ចំណុច​មុខ​វត្ត​ចាក់​អង្រែ​លើ ស្ថិត​នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ខុន ផល្លា ភេទ​ប្រុស អាយុ​23​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ស្នាក់​នៅ​ស្ទឹង​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CN​-5996 រង​របួសរ​លាត់ដៃ​ឆ្វេង ហើយដោយ​ហូរ​ឈាម​ខ្លាំង​ពេក​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ឯកជន​អ្នក​អង្គុយ​ជា​មិត្តភក្តិ​មានឈ្មោះ ខ្លី ឈុ​ន​ពៅ ភេទ​ប្រុស អាយុ​24​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ស្នាក់​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ប្រាប់​ថា មុន​កើតហេតុ​គាត់​ជាមួយ​មិត្តភក្តិ​បាន​ជិះ​ម៉ូតូ​ចំនួន​4​គ្រឿង​ម៉ាក​ស៊ុ​យ​គី​និ​ច ព​ណ៍​ស និង​ម៉ាក​ស៊ុ​យ​សូ​គី​លេ​ត​ចំនួន​2​គ្រឿង និង​ម៉ាក ZOOMER-X ពណ៌​ស និង​មាន​គ្មា​ចំនួន​7​នាក់​ហើយ​កាល​វេលា​ម៉ោង​10​និង​30​នាទី​យប់​បាន​នាំ​គ្នា​ចូល​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​ផឹក​បាន​6​ថូ លុះដល់​ម៉ោង​កើតហេតុ​នាំ​គ្នា​ចេញ​មក​វិញ​គោល​បំណង​​ត្រលប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មក​ដល់​ផ្លូវជាតិ​លេខ​2​ពី​ស្ពាន​អាកាស​ក្បាលថ្នល់​ទៅ​ចាក់​អង្រែ​ដោយ​មាន​ក្មេង​ស្ទាវ​ប្រដាប់​ដោយ​ដាវ​សាំង​ម៉ូ​រៃ និង​ដៃ​កាន់​ខ្សែ​ក្រ​វ៉ា​ត់​ដេញ​វាយ​ពួក​គាត់​ទាំង​មិនដឹង​មូល ហើយ​មិត្តភក្តិ​គាត់​ក៏​បើក​ម៉ូតូ​បន្ថែម​លឿន​បន្ទាប់​ពី​មាន​គេ​ដេញ​វាយ​ដោយ​ខ្លាច​ជន​បង្ក​ប្លន់​យក​ម៉ូតូ​ក៏​ជ្រុល​ចង្កូត​ទៅ​ខាងស្ដាំ ជ្រុល​ទៅ​បុក​ផ្លា​កស​ញ្ញាចរ​ចរណ៍​ថ្មើរជើង​ពេញទំហឹង បណ្ដាល​មិត្តភក្តិ​​ដែល​ជា​អ្នកបើកបរ​សន្លប់ មួយសន្ទុះ​ក្រោយមក​ក៏​រថយន្ត​សង្គ្រោះ​ឯកជន​មក​ដល់​ទើប​ដឹងខ្លួន​វិញ​ហើយ​ដឹក​យក​ទៅ​សង្គ្រោះតែម្តង ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ៕