ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស4នាក់កំពុងតែឈរស្រាប់តែ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនបរទេស​3​នាក់ និង​ស្រី​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​កំពុង​តែ​ឈប់​តថ្លៃ​រ៉ឺ​ម៉ក​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​2​នាក់​

រាជធានី​ភ្នំពេញ ៖ បុរស​ជនបរទេស​3​នាក់ និង​ស្រី​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​កំពុង​តែ​ឈប់​តថ្លៃ​រ៉ឺ​ម៉ក​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​មក​ដល់​ឆក់​កាបូប​យក​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​​ម៉ោង​11​និង​10​នាទី​យប់ ថ្ងៃ​ទី​25 ខែមីនា ឆ្នាំ​2017 នៅ​ចំណុច​ស្តុ​ប​ពេទ្យ​ចិន តាម​ផ្លូវ​វិ​ថី​ព្រះ​សីហ​នុ​កែង​ផ្លូវ​ព្រះ​មុន្នី​វង្ស ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​ទី​2 ខណ្ឌចំការមន ។

តាម​សម្តី​របស់​នគរបាល​ពន្លត់អគ្គីភ័យ​1​រូប​ដែល​ចេះ​ភាសា​អង់គ្លេស​បាន​សួរនាំ​ទៅ​ជន​រង​គ្រោះ​បរទេស​ទាំង​4​នាក់​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ដើរ​ឆ្លងថ្នល់​ហើយ​បាន​ឈរ​តថ្លៃ​រ៉ឺ​ម៉ក​ម៉ូតូស្រាប់​​តែ​​មាន​ជនសង្ស័យ​2​នាក់​ជិះ​ម៉ូតូ​1​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ធ្វើ​សកម្មភាព​ឆក់​យកកាបូប​គាត់​រួច​ជិះ​គេចខ្លួន​តាម​ផ្លូវ​ព្រះ​សីហ​នុ​សំដៅ​ទៅ​វត្ត​មហាមន្ត្រី​បាត់​ស្រមោល ។

នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​2​បាន​ប្រាប់​ថា បន្ទាប់​ពី​កម្លាំង​របស់​គាត់​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​មាន​ជនបរទេស​4​នាក់​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​យក​ទៅ​បាត់ នៅ​ក្នុង​កាបូប​មាន​ទូរស័ព្ទ​ម៉ាក Iphone 6 1​គ្រឿង និង Iphone 7 1​គ្រឿង រួម​ជាមួយ​លុយ​50​ដុល្លារ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​2​ឲ្យ​ជួយ​អន្តរាគមន៍ ៕