ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ជំរិត​ចិន ! តែកុំចេះហ៊ាន ជាមួយ​​ប៉ូលិស​ខ្មែរ

6 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សមត្ថកិច្ច​នាយក​ដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ និង​កម្លាំង​វរការពារ​ព្រំដែន​៩១១ ​និងអ្នកសម្របសម្រួល​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការខេត្តបន្ទាយ​មាន​

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សមត្ថកិច្ច​នាយក​ដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ និង​កម្លាំង​វរការពារ​ព្រំដែន​៩១១ ​និងអ្នកសម្របសម្រួល​​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អយ្យការខេត្តបន្ទាយ​មាន​ជ័យ កាលពី​​រសៀល​ថ្ងៃ​ទី​២៤ មីនា បាន​ចុះ​បង្ក្រាប​ករណី​ជនជាតិ​ចិន​ចាប់​បង្ខាំង​មនុស្ស ដើម្បីជំរិត​ទារប្រាក់​ពី​ជនជាតិ​ដូច​គ្នា ស្ថិត​នៅ​​សណ្ឋាគារមួយ​ ក្នុង​ក្រុង​ប៉ោយ​បែ​ត ។

តាម​​​ប្រភព​​​ថា ជនសង្ស័យ​​​មាន​ចំនួន​៤​នាក់ (ប្រុស​៣​នាក់ និង​ស្ត្រី​១) ក្នុង​នោះ​ដែរ​ សមត្ថ​កិច្ច​​មានការ​រំដោះ​ជន​រង​គ្រោះ ​ដែល​ជន​សង្ស័យ​ចាប់​យក​​ទៅ​បង្ខាំង​ទុក ដើម្បី​ជំរិត​ប្រាក់ ។ ជនសង្ស័យ​១​-ឈ្មោះ SUN TAO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ឈ្មោះ​នេះ ​ជា​មេ​ខ្លោងរៀបចំ​គំរោង​ ២-ឈ្មោះ WANG ZUCHAO ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ៣-​ឈ្មោះ ZHU LiULiN ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (២​នាក់​នេះ ​ជា​អ្នកយាម​មុខ​បន្ទប់​បង្ខាំង​ជន​រង​គ្រោះ និង​៤-​ឈ្មោះ CHENG AiZHEN ភេទ​ស្រី អាយុ​៦២​ឆ្នាំ (​ជា​អ្នក​នៅ​ជាមួយ​ជន​រង​គ្រោះ ដើម្បី​ផ្គត់ផ្គង់​បាយ​ទឹក​) ។ រីឯជន​រង​គ្រោះ​ឈ្មោះ YANG FANG ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ។

ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​៦ មីនា ២០១៧ មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​ (​ជន​រង​គ្រោះ​)​ ត្រូវ​បាន​ក្រុម​ជនសង្ស័យ​៤​នាក់​ អន្ទង​ឲ្យ​មក​​​ស្រុក​ខ្មែរ លុះ​ពេល​ជន​រង​គ្រោះ​មក​ដល់​ ពួក​គេ​បាន​បបួល​នាង​ទៅ​លេងល្បែង​ស៊ីសង ​នៅ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ចាញ់​អស់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ចាញ់ល្បែង​អស់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ​ហើយ ក្រុម​ជនសង្ស័យ​បាន​បង្ខាំង​ជន​រង​គ្រោះ​ទុក​នៅ​ក្នុង​សណ្ឋាគារ ។ ពេល​មួយ​នោះ ​ប្តី​នាង​បាន​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ទាក់ទង​ចុះឡើង ត្រូវ​ជនសង្ស័យ​គំរាម​ទារប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ បាន​ធ្វើការ​ដោះ​លែង​ស្ត្រី​ជា​ប្រពន្ធ​វិញ ។

ដោយ​ដឹង​ច្បាស់​ថា ប្រពន្ធ​ត្រូវ​ធ្លាក់​ក្នុង​អន្ទាក់​ក្រុម​ជន​ចាប់ជំរិត​ភ្លាម បុរស​ជា​ប្តី​បាន​ធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ ហើយ​ក៏​បាន​ទាក់ទង​តាម​លំដាប់លំដោយ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​បាន​ប្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​អន្តរា​គម​ក្នុង​រឿង​នេះ ។ ​ក្រោយ​ពី​​ចាប់​ឃាត់ខ្លួន​​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​។