ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់ម៉ោងនេះ! ដំរី១១ក្បាលនៅក្នុងរណ្តៅនៅ​ឡើយ តែ​សុវត្ថិភាព​ល្អ​ប្រសើរ​

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​​​​ឱ្យ​ដឹងបន្តថា ​ករណី​សត្វ​ដំរី​១១​ក្បាល​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​ដែលបាន​រអិល​ធ្លាក់​ចូល​​ទៅ​ក្នុង​​រណ្តៅ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែខ្ទុ​ម ស្រុក​កែវ​សីមា នោះ គឺ​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ មីនា ដដែល​​នេះ គឺ​

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​​​​ឱ្យ​ដឹងបន្តថា ​ករណី​សត្វ​ដំរី​១១​ក្បាល​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​ដែលបាន​រអិល​ធ្លាក់​ចូល​​ទៅ​ក្នុង​​រណ្តៅ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែខ្ទុ​ម ស្រុក​កែវ​សីមា នោះ គឺ​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥ មីនា ដដែល​​នេះ គឺ​កម្លាំង​​ម​ន្ត្រី​ឧទ្យាន​នុ​រក្ស​ដែនជម្រក​សត្វ​​ព្រៃ​​ចំនួន​១០​នាក់ កំពុង​​តែ​​ព្យាយាម​កាយ​ដី​រាង​ទេរ ដើម្បី​​ធ្វើ​យ៉ាង​ណា​ ងាយស្រួល​ឱ្យ​ដំរី​អាច​​​ឡើង​មក​​បាន ។

ប្រភពឱ្យដឹងថា ទោះបីជា​ដំរី​ទាំង​១១​ក្បាល កំពុង​​ស្ថិត​នៅ​ក្នុង​រណ្តៅ​នៅឡើយក្តី​ តែ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ការពារ​​​សុវត្ថិភាព​​បាន​​ល្អ មិន​​ប៉ះពាល់​ដល់​អាយុជីវិត​ដំរី​ទាំងនោះ​ឡើយ ។ គួរ​បញ្ជាក់​ថា ទីតាំង​កើតហេតុ​ខាងលើ គឺ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន (​តំបន់​ព្រៃ​) ហើយ​ផ្លូវ​ចូល​ក៏​តូច​ចង្អៀតទៀត ដែលកម្លាំងត្រូវចំណាយពេលយូររកវិធីសង្គ្រោះ ​​ព្រោះតែមិន​អាចឱ្យ​​អេ​ស្កា​វ៉ា​ទ័​រ​​ចូលបាន ។ ពុទ្ធោជួយគ្នា​ផង! ដំរី​​១១​ក្បាលរអិល​ធ្លាក់​រណ្ដៅ​​