ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោជួយគ្នា​ផង! ដំរី​​១១​ក្បាលរអិល​ធ្លាក់​រណ្ដៅ​​

9 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ សត្វដំរី​​​១១​ក្បាល​​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ដើរ​​រអិល​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​មួយកន្លែង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៥ ​មីនា ​ស្ថិត​ក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ ដែលគេមិនទាន់ដឹង​ពី​មូលហេតុនោះទេ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ ត្រូវលោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ​​ដឹកនាំ​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រក​សត្វព្រៃ​កែវ​សីមា​ផ្ទាល់ ​ចុះ​ទៅ​សង្គ្រោះ​​ភ្លាមៗ ​។

រហូត​មក​ដល់​វេលាម៉ោង០១រសៀលថ្ងៃដដែលនេះ ក្រុមការងារ​បាន​និង​កំពុង​កាប់​មាត់​រណ្ដៅ​ដី​ ដើម្បី​​សង្គ្រោះដំរីទាំងនោះ​ហើយ  ។