ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទៅដាក់អង្គប់កណ្តុរ ទៅ​ឃើញឆ្អឹងមនុស្ស

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គ្រោងឆ្អឹង​មនុស្ស ត្រូវ​បាន​អ្នក​ដើរ​ដាក់​អង្គប់កណ្តុរ ប្រទះ​ឃើញ​នៅ​ក្បែរ​មាត់បឹង​ខ្លា​ឡាប់​ខាងលិច ស្ថិត​ក្នុង​ភូមិ​​ទម្លាប់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​យប់​ថ្ងៃ​ទី​២៤ មីនា ។

ប្រភព​ឱ្យ​ដឹង​ថា គ្រោងឆ្អឹង​សព ពុំ​ទាន់​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ឆ្អឹង​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ស្លាប់​ជា​យូរ​មក​ហើយ ។

លោក​មាស រឹ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ដោយ​ទូរស័ព្ទ​ចុច​មិន​ចូល​ជា​ច្រើន​ដង ។ យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​ខាងលើ លោក​ប្រុ​ក ឡែ ជា​មេ​ប៉ុស្តិ​រដ្ឋបាល​នគរបាល​ឃុំ​ប្រាសាទ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​គ្រោងឆ្អឹង​សព​ខាងលើ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ដើរ​ដាក់​អង្គប់កណ្តុរ កាលពី​យប់​ថ្ងៃ​ទី​២៤ មីនា ។ បន្ទាប់​មក ក៏​បាន​រាយ​ការណ៍​​ដល់​សមត្ថកិច្ច​តែ​ម្តង ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នេះ សមត្ថកិច្ច​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​និង​កំពុង​បើក​ការ​ត្រួតពិនិត្យ ។ ប្រភព​មួយទៀត​បានឱ្យ​ដឹង​ថា កាលពី​៣ ទៅ​៤​ខែ​មុន បុរស​ម្នាក់​មាន​ទីលំនៅ​ភូមិ​ត្រឡោក​ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ បាន​បាត់​ខ្លួន​ដោយ​មិនដឹង​ថា​ទៅ​ណា​ទេ ដោយ​មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​ក៏​នៅ​មិន​ទាន់​ទទួល​បាន​ដំណឹង​ឡើយ ។