ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌិត ទីណា ចូលកាន់តំណែង​ជារដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែតុលា​ស្អែកនេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹង​ធ្វើឡើង នៅម៉ោង ៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅអគារផ្ការំដួល…

ភ្នំពេញ៖ ពិធីផ្ទេរតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹង​ធ្វើឡើង នៅម៉ោង ៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅអគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​លោកអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

នោះគឺ​លោក ឌិត ទីណា នឹងចូល​កាន់តំណែង​​ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស​លោក វេង សាខុន ដែលត្រូវបានតែងតាំង​ជារដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី ក្រោយពី​ដកតំណែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២​។

តាមកម្មវិធីដែលបានគ្រោងទុក លោក វេង សាខុន រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី ដែលជាអតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឡើងថ្លែង​ពីរបាយការណ៍​សមិទ្ធផល​ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ