ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​សង្វេគ​កូនប្រុស​ស្រី​2​នាក់​ស្លា.ប់​ក្នុង​អណ្តាតភ្លើង

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ កុមារ​ពីរ​នាក់​បងប្អូន​បាន​ស្លា.ប់​ក្នុង​អណ្តាតភ្លើង យ៉ាង​អាណោចអាធ័ម​ដូច​ដុត​ទាំង​រស់ ខណៈ​ពួក​គេ​កំពុង​លង់លក់​ក្នុង​ដំណេក

ខេត្តមណ្ឌលគិរី ៖ កុមារ​ពីរ​នាក់​បងប្អូន​បាន​ស្លាប់​ក្នុង​អណ្តាតភ្លើង យ៉ាង​អាណោចអាធ័ម​ដូច​ដុត​ទាំង​រស់ ខណៈ​ពួក​គេ​កំពុង​លង់លក់​ក្នុង​ដំណេក ហើយ​ត្រូវ​អគ្គិភ័យ​ឆេះ​ផ្ទះ​កណ្តាលរាត្រី ។ ហេតុការណ៍​ដ៏​សោកសៅ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ មីនា  នៅ​ភូមិ​ខ្ញែ​ង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចុង​ផ្លាស់​លោក​ឡេវ វិបុល បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឪពុក​-​ម្ដាយ​ក្មេង​រង​គ្រោះ បាន​ចេញ​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​បងប្អូន ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្លួន និង​បាន​ទុក​ឱ្យ​កូន​ទាំង​ពីរ​នាក់​គេង​ក្នុងផ្ទះ ។ បន្តិច​ក្រោយមក​ក៏​មាន​គេ​ស្រែក​ប្រាប់​ថា ភ្លើង​ឆេះ​ផ្ទះ ទើប​ឪពុក​-​ម្ដាយ​ក្មេង​រង​គ្រោះ រួម​និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ស្ទុះ​រត់​មក​ជួយ​ពន្លត់ភ្លើង ប៉ុន្តែ​មិន​អាច​ពន្លត់​បាន​នោះ​ទេ ព្រោះ​ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ។ អគ្គិភ័យ​នេះ​បាន​បណ្ដាល​ឱ្យ​ក្មេង​ប្រុស​ឈ្មោះ យ៉ឹ​ម ផ​ល្លី អាយុ​៤​ឆ្នាំ និង​ក្មេង​ស្រី​ឈ្មោះ យ៉ឹ​ម ផល្លា អាយុ​២​ឆ្នាំ បងប្អូន​បង្កើត​ស្លាប់​ក្នុង​អណ្ដាតភ្លើង​គួរ​ឱ្យ​សង្វេគ​បំផុត ព្រោះ​គ្មាន​អ្នក​ណាមួយ​អាច​ជួយ​បាន​ឡើយ​។ ម្ចាស់ផ្ទះ​រង​គ្រោះជា​ឪពុក​ឈ្មោះ​ពាក យ៉ឹ​ម អាយុ​២៥​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ​ប៊ុ​ន ភ​ន អាយុ​២៤​ឆ្នាំ​។ ទាំង​ឪពុក​ម្តាយ​និង​កូន​តូច​ៗ ដែល​ស្លាប់ ជា​ជនជាតិភាគតិច​ព្នង ។

លោក ឡេវ វិបុល បានឱ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២៤ មីនា សមត្ថកិច្ច រួម​ជាមួយ​ឪពុក​-​ម្ដាយ​ក្មេង​រង​គ្រោះ បាន​កាយ​រក​ឃើញ​ឆ្អឹង​ក្មេង​ទាំង​ពីរ​អ្នក​ហើយ ។ ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ទទឹង​៦​ម៉ែត្រ បណ្ដោយ​៧​ម៉ែត្រ ហើយ​ក្នុងផ្ទះ​នេះ​ក៏​មាន​ស្រូវ​៤០​បាវ ត្រូវ​ភ្លើង ឆេះ​គ្មាន​សល់​ផង​ដែរ ។ មូលហេតុ​នៃ​ការ​ឆេះ​ផ្ទះ​ស្លាប់​កូន​តូច​ៗ​ទាំង​២ សមត្ថកិច្ច​សន្និដ្ឋាន​ថា គឺ​បណ្ដាល​មក​ពី​ភ្លើងទៀន ដែល​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ ដុត​ទុក​បំភ្លឺ​ចោល​ក្នុងផ្ទះ ៕