ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​ចាប់ខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច ករណី​ទារប្រាក់​ដាក់​ខែ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ហ៊ុយ ហឿ​ន មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រូវ​បាន​លោក ប៊ុ​ន ធី

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ហ៊ុយ ហឿ​ន មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រូវ​បាន​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​២៣ ខែមីនា ។

គួរ​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​) កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា បាន​ចាប់​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មួយ​រូប បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ។ មន្ត្រី​នគរបាល​រូប​នេះ​ឈ្មោះ ហ៊ុយ ហឿ​ន អាយុ​៣៨​ឆ្នាំឋានន្តរស័ក្តិ​អនុសេនីយ៍ឯក មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក​នៅ​ការិយាល័យ​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។

សំណុំ​រឿង​ខាងលើ​នេះ កំពុង​ស្ថិត​នៅ​ដៃ​លោកស៊ិន វីរ​: ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ ។ លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និក​(​តេ​ឡេ​ក្រាម​) ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​បញ្ចប់​ការ​សួរ​ចម្លើយ ការ​ពិនិត្យ​ឯកសារ​និង​ភ័ស្តុតាង លោក ស៊ិ​ន វី​រៈ ជា​តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ហ៊ុយ ហឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​នាយ​រង​ផ្នែក​នៅ​ការិយាល័យ​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពី​បទ​«​វីតិក្រម​» យោង​តាម​មាត្រា​៥៩២ និង​មាត្រា​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​សម្រេច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត ។ សំណុំ​រឿ​ង​នេះ​បាន​ចូល​ដល់​ដៃ​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើប​សួរ​រហូត​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល លោក​ចៅក្រម​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​រូប​នេះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចុះ​ថ្ងៃ​២៣ ខែមីនា ជុំវិញ​ការ​ចាប់ខ្លួន​មន្ត្រី​នគរបាល​រូប​នេះ​បាន​លើក​ឡើង​ថា ឈ្មោះ ហ៊ុយ ហឿ​ន នាយ​រង​ផ្នែក​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល ការិយាល័យ​កម្មសិទ្ធិបញ្ញា (​ក​៣) នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ បាន​ដើរ​ទារប្រាក់​ពី​ក្រុមហ៊ុន សហគ្រាស បុគ្គលិក​ឯកជន​ផ្សេង​ៗ​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​ជាង​១០០ទីតាំង ដោយ​តម្រូវ​ឱ្យ​បង់​ជា​ប្រចាំខែ ឬ​ប្រចាំឆ្នាំ ក្នុង​តម្លៃ​ចាប់ពី​២​ម៉ឺន​រៀល​រហូត​ដល់​១.០០០ដុល្លារ​អា​មេ​រិ​ក ។ ទ​ង្វើ​ដោយ​មិន​ខ្លាចញញើតច្បាប់​នេះ បាន​ប្រព្រឹត្ត​ជា​ទម្លាប់​អស់​រយៈពេលប្រហែល​១០​ខែ នៅ​ពេល​ដែល​ជន​នេះ​ត្រូវ​បានចាត់តាំង​ឱ្យ​បំពេញការងារ​នៅ​រាជធានី​ភ្នំពេញ ។

ទ​ង្វើ​នេះ​មិន​អាច​គេច​ផុត​ពី​ភ្នែក ត្រចៀក របស់ អ​.​ប​.​ព ក្នុង​ការ​តាមដាន​ស្រាវជ្រាវ និង​ប្រមូល​ភ័ស្តុតាង​បាន​ឡើយ ។ អ​.​ប​.​ព បានតាមដាន​លើ​មុខសញ្ញា​នេះ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយ រហូត​ឈាន​ដល់​ការ​ទទួល​លុយ​ជា​ប្រចាំខែ​ច្រើន​លើក និង​លើក​ចុង​ក្រោយ​នៅ​ព្រឹក​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០១៧ នៅ​ហាង​កាហ្វេ​មួយទើប អ​.​ប​.​ព នាំ​ខ្លួន ហ៊ុយ ហឿ​ន ក្នុង​ករណី​ជាក់ស្តែង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​តុលាការ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ទៀត​ថា អំពើ​របស់​ជនសង្ស័យ​រូប​នេះ ពាក់ព័ន្ធ​នឹង​បទល្មើស​វីតិក្រម ដែល​ក្នុង​នាមខ្លួន​ជា​មន្ត្រី​សា​ធារណៈ បាន​ទាមទារ​ជា​ប្រាក់ ជា​សិទ្ធិ ដែល​ច្បាប់​មិន​អនុញ្ញាត ហើយ​ដែល​ទ​ង្វើ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស កិត្យានុភាព​របស់​ស្ថាប័ន​ជាតិ ជា​ពិសេស​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ខិតខំ​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ទប់ស្កាត់​នូវ​អំពើ​ខុសច្បាប់​ជា​ច្រើន ហើយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​មន្ត្រី សាធារណៈ​ដទៃ​ទៀត ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន មហាជន និងអ្នក​វិនិយោគ​បរទេស លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​យ៉ាងធ្ងន់ធ្ងរ ។

រីឯ​ឈ្មោះ ឯម កុសល ឋានន្តរស័ក្តិ​វរសេនីយ៍ទោ មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​ទារប្រាក់​នេះ​ផងដែរ ៕