ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រកស៊ី​កា.ប់​ជ្រូក​លក់​អត់​បង់​ភាស៊ី ត្រូវ​មន្ត្រី​ពេទ្យសត្វ​ចាប់​យក​ទៅ​ធ្វើ​កិច្ចសន្យា

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​បសុពេទ្យ​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ចាប់​សាច់​ជ្រូក ខណៈ​ដែល​ឈ្មួញ​រកស៊ី​កា.ប់​នៅ​ក្នុង​ស្តង់​របស់​ខ្លួន អត់​បាន​បង់ថ្លៃ​ភាស៊ី​ស្របច្បាប់​។

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​បសុពេទ្យ​ជា​ច្រើន​នាក់ បាន​ចុះ​ទៅ​ចាប់​សាច់​ជ្រូក ខណៈ​ដែល​ឈ្មួញ​រកស៊ី​កាប់​នៅ​ក្នុង​ស្តង់​របស់​ខ្លួន អត់​បាន​បង់ថ្លៃ​ភាស៊ី​ស្របច្បាប់​។ តែ​បន្ទាប់​ពី​ចាប់​យក​ទៅ​ណែនាំ​រួច​ហើយ ម្ចាស់​ស្តង់​សារភាព​ថា រូបគេ​ទើបនឹង​កាប់​ជ្រូក​ជា​លើក​ដំបូង ទើប​ធ្វើ​ឱ្យ​កិច្ចសន្យា​រាងចាល​រួច​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ហេតុការណ៍​មន្ត្រី​ពេទ្យសត្វ​ចុះ​ចាប់​សាច់​ជ្រូក​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កាប់​ជ្រូក​អត់​បង់​ភាស៊ី ឈ្មោះ ស្រន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អាជីវករ​កាប់​ជ្រូក​លក់ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​ដែល​រកស៊ី​កាប់​ជ្រូក​លក់​ខាងលើ បាន​ធ្វើ​សកម្មភាព​កាប់​ជ្រូក​បោះ​ឱ្យ​ម៉ូយ​នៅ​ក្នុងភូមិ និង​រហូត​ដល់​ផ្សារ​ព្រំ អស់​រយៈពេល​ជា​យូរ​មក​ហើយ លុះ​ស៊ើបអង្កេត​ដឹង​ថា បុរស​រូប​នោះ​បាន​ធ្វើ​សកម្មភាព​កាប់​ជ្រូក​លក់​ជា​រៀងរាល់ថ្ងៃ ទើប​ខាង​មន្ត្រី​ពេទ្យសត្វ​ចុះ​ទៅ​ដល់​កន្លែង​តែ​ម្តង​។

ប្រភព​បញ្ជាក់​ទៀត​ថា ពេល​ទៅ​ដល់​ឃើញ​ម្ចាស់​ស្តង់​ខាងលើ កំពុង​តែ​កាប់​ជ្រូក​ចំនួន​៤​ទៅ​៥​ក្បាល ហើយ​ក៏​លើកដាក់​លើ​រថយន្ត​យក​ទៅ​ការិយាល័យ​ពេទ្យសត្វ និង​ហៅ​ម្ចាស់​ឱ្យទៅ​ធ្វើ​កិច្ចសន្យា​រាងចាល និង​ត្រូវ​បង់​ភាស៊ី​ស្តង់​ជូន​ខាង​មន្ត្រី​ជំនាញ​ផង​ដែរ​។ ចំណែក​បុរស ឈ្មោះ ស្រន់ ខាងលើ បាន​សារភាព​ថា រូបគេ​អត់​ដឹង​ច្បាប់ទម្លាប់​នោះ​ទេ ហើយ​ការ​កាប់​ជ្រូក​លក់​តាម​ភូមិ និង​បោះ​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា លា​ក្រៅ ជា​លើក​ទី​១​ប៉ុណ្ណោះ​។

នៅ​ពេល​ក្រោយ​រូបគេ​លែង​ហ៊ាន​កាប់​ជ្រូក​លួចលាក់​បន្ត​ទៀត​ហើយ​។ ទោះបីជា​យ៉ាងណា ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​រួចរាល់ ខាង​មន្ត្រី​ពេទ្យសត្វ បាន​ប្រគល់​សាច់​ជ្រូក​ចំនួន​៤​ក្បាល ដែល​កាប់​ហើយ​នោះ​ឱ្យទៅ​ម្ចាស់​វិញ ដោយពេល​ក្រោយ មុន​នឹង​កាប់​ជ្រូក​លក់​ត្រូវ​តែ​បង់ប្រាក់​ជូន​រដ្ឋ​ជា​មុន​សិន​។

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ នៅ​តាម​ស្តង់​នីមួយ​ៗ អាជ្ញាធរ​តម្លើង​ថ្លៃ​ភាស៊ី ធ្វើ​ឱ្យ​អ្នក​កាប់​ជ្រូក និង​គោមួយ​ចំនួន​ត្អូញត្អែ​ថា​ឡើងថ្លៃ ហើយ​ក៏​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ កន្លង​មកនេះ​ផង​ដែរ​៕