ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​២​នាក់​របួស​២​នាក់

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​លើក​បណ្តាល​ឲ្យ​ស្លា.ប់​ពីរ​នាក់ និង​របួសធ្ងន់​ពីរ​នាក់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទី​១​នៅ​ស្រុក​លំ​ផាត់

ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២​លើក​បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់​ពីរ​នាក់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទី​១​នៅ​ស្រុក​លំ​ផាត់ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤​ទាប​ភ្លឺ ចំណុច​គ្រោះថ្នាក់​ព្រំប្រទល់​ខេត្តរតនគិរី​-​មណ្ឌលគិរី លើ​ផ្លូវជាតិ​លេខ​លេខ​៧៨ ចំណុច​អូរ​ល្វា​ក់ ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ១​គ្រឿង​បាន​ដឹកឈើ​ប្រណីត​ពេញ ចេញពី​ស្រុក​កោះ​ញែក​ឆ្ពោះ​មក​ខេត្តរតនគិរី ជិះ​គ្នា​ពីរ​នាក់​ក្នុង​រថយន្ត​ដែល​គ្មាន​ស្លាក​លេខ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​បែក​កង់​មុខ​ខាង​ធ្វេ​ង​បណ្តាល​ឲ្យ​ក្រឡាប់​៤-៥​ត្រឡប់​។

រថយន្ត​ខ្ទេច​អស់​តែ​ម្តង និង​មាន​មនុស្ស​ស្លាប់​ភ្លាម​ៗ​ក្នុង​រថយន្ត​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្រោយមក​ទៀត​មាន​ម្ចាស់​រថយន្ត និង​ម្ចាស់​ឈើ​បាន​មក​ដល់​កន្លែង​កើតហេតុ និង​ជួល​កម្មករ​ឲ្យ​លើក​ឈើ​ដាក់​រថយន្ត​ផ្សេង​ទៀត​ព្រមទាំង​អ្នក​របួស​ឆ្ពោះ​មក​ខេត្តរតនគិរី​បាត់​។ ទាក់ទិន​នឹង​ហេតុការណ៍​នេះ​សារព័ត៌មាន​យើង​បាន​ទូរស័ព្ទ​ជា​ច្រើន​លើក​ទៅ​លោក និមល អធិការរង​ស្រុក​លំ​ផាត់ ទទួល​បន្ទុក​ចរាចរណ៍ តែ​គ្មាន​អ្នក​លើក​ទើប​អ្នក​សារព័ត៌មាន មិន​អាច​សុំ​ព័ត៌មាន​លម្អិត​ពី​សមត្ថកិច្ច​បាន​តើ​អ្នក​ស្លាប់ អ្នក​រង​របួស និង​ម្ចាស់​ឡាន និង​ឈើ​ប្រណីត​យក​ទុក​ទីណា​នោះ​ទេ នេះ​ជា​គ្រោះថ្នាក់​ច​រា​ណ៍​មួយ​យ៉ាង​អាថ៌​កំបាំង​។

ដោយឡែក​ស្រុក​អូ​រយ៉ា​ដាវ​វិញ​មាន​គ្រោះថ្នាក់​ចរាច​ណ៍​១ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​អ៊ុ​ន ឃុំ​អន្លុង​ជ័រ ស្រុក​អូ​រយ៉ា​ដាវ ដោយ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ហ្គូ​ល ពណ៌​ស​ដែល​មិន​ចាំ​ស្លាក​លេខ​បាន​បុក​បុរស​ម្នាក់​កំពុង​ដើរ​លើ​ផ្លូវជាតិ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដេក​ស្តូក​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​រថយន្ត​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​រង​របួសធ្ងន់​។

ក្នុង​ហេតុការណ៍​នេះ​បើ​តាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុ​ការ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​ម៉ាក​ខាងលើ​បើក​មក​ពី​ទិស​ខាងកើត​ស្រាប់តែ​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​បុរស​ម្នាក់​ដើរ​តាម​ផ្លូវ បណ្តាល​ឲ្យ​រង​របួសធ្ងន់​បើ​តាម​ស្ថានភាព​បុរស​ឡាន​បុក​សង្ឃឹមរ​ស់តិច​ណាស់​ព្រោះ​បុរស​នោះ​បាន​បែក​មុខ​ខ្ទេច​ហូរ​ឈាម​តាម​មាត់ រីឯ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​សេ​១០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កោះកុង 1B-0899 ជិះ​ម្នាក់ឯង​ពេល​រថយន្ត​បុក​ម៉ូតូ ម៉ូតូ​ក៏​រេ​ចង្កូត​ទៅ​បុក​គូថ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-8827 របស់​លោក កុសល ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ដែល​រថយន្ត​ចត​នៅ​ស្ងៀម​បណ្តាល​ឲ្យ​ក្រ​ពិត​គូថ​ខាងក្រោយ​។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អូ​រយ៉ា​ដាវ​នេះ សារព័ត៌មាន​យើង​បាន​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​នគរបាល ក៏​ប៉ុន្តែ​ខាង​សមត្ថកិច្ច​ថា​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​នោះ​ទេ មូលហេតុ​បងប្អូន​ជន​រង​គ្រោះ​បាន​ដឹក​អ្នក​រង​របួស​ទៅ​ភ្នំពេញ​ទាំង​យប់​៕