«Metro» កាលពីពេលថ្មីៗកន្លងមកផ្សាយថា បុរសស្បែកសមួយរូបអាយុប្រហែលពី២៥ទៅ២៧ឆ្នាំ បានសុំស្នេហ៍នារីម្នាក់ ខណៈពេលស្ថិតនៅស្ថានីយរថភ្លើងក្រោមដី ។ នៅពេលខាងស្រីបដិសេធ បុរសនោះដើរតាមនាង ហើយពេលចេញពីស្ថានីយដល់ដងផ្លូវ «Formosa» នៅក្រុងឡុងដ៍ ចក្រភពអង់គ្លេស នាវេលាម៉ោង៨យប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ គេក៏ចាប់ទាញនាងពីក្រោយ រួមវាយលើផ្ទៃមុខបង្កឱ្យរបួសធ្ងន់ ។ ខណៈនារីរងគ្រោះដួលដេកនៅទីនោះ មានមនុស្សឃើញក៏បញ្ជូនទៅមន្ទីរពេទ្យ ។
ប៉ូលិសនិយាយថា ហេតុការណ៍កើតឡើងក្រោយពីនារីរងគ្រោះបដិសេធបុរសដែលចូលចែចង់ និងមិននឹកស្មានថា កើតរឿងបែប ។ របួសរបស់នារីរងគ្រោះមានសភាពធ្ងន់ត្រូវវះកាត់ ។
ប៉ូលិសកំពុងតាមចាប់ខ្លួនជនបង្កហេតុដាក់ទោសតាមផ្លូវច្បាប់ និងសង្ឃឹមថានឹងទទួលទិន្នន័យបន្ថែមពីអ្នកប្រទះឃើញអាចឈានដល់ចាប់ខ្លួនបាន ៕
ចែករំលែកព័តមាននេះ