ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ថ្នាំ​ញៀន​ពី​ភ្នំពេញ​ទៅ​លក់​នៅ​កំពង់ស្ពឺ​ដូច​បោះ​ដុំ​អីវ៉ាន់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដែល​យក​ថ្នាំ​មក​ពី​ខណ្ឌ​ពោធិ​សែន​ជ័យ​ទៅ​លក់​នៅ​ភូមិសាស្ត្រ​ស្រុក​សំរោង​ទង

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដែល​យក​ថ្នាំ​មក​ពី​ខណ្ឌ​ពោធិ​សែន​ជ័យ​ទៅ​លក់​នៅ​ភូមិសាស្ត្រ​ស្រុក​សំរោង​ទង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រួម​នឹង​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្តែង​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​20​កញ្ចប់ ។​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​4​រសៀល​នៅ​ថ្ងៃ​ទី​23 ខែមីនា ឆ្នាំ​2017 ចម្ងាយ​ប្រមាណ​500​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​ឈ្មោះ បាន ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ   រស់នៅ​ភូមិ​សាម​គ្គឺ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ​យ័ ក្រុងភ្នំពេញ ។

លោក​វរសេនីយ៍ទោ ឃុ​ត សុផល អធិការ​នគរបាល​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ទ​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត​រូប​លោក​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅ​ភូមិសាស្ត្រ​ស្រុក​សំរោង​ទង​ដើម្បី​បង្កា និង​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ស្រប​តាម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ​បាន​ដាក់ចុះ​ដើម្បី​អនុវត្ត​នា​ពេល​កន្លង​មក ។

លោក​អ​អិ​ការ​បន្ត​ថា ក្នុង​ពេល​ល្បាត​កម្លាំង​របស់​លោក​បាន​ប្រទះ​ឃើញ​មុខសញ្ញា​គួរ​ឱ្យ​សង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​ឆែកឆេរ ក្រោយ​ឃាត់ខ្លួន​កម្លាំង​របស់​លោក​បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​20​កញ្ចប់​នៅ​នឹង​ខ្លួន​ជនសង្ស័យ​បន្ទាប់​ពី​ឆែក​រក​ឃើញ​មាន​ថ្នាំ​ញៀន​ហើយ​សមត្ថកិច្ច​របស់​លោក​បាន​នាំ​ខ្លួន​មុខសញ្ញា​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំងអស់​នៅ​នឹង​ខ្លួន​គេ​គឺ​គេ​ទទួលយក​មក​ពី​បុរស​ម្នាក់​ដើម្បី​យក​មក​លក់​ចែកចាយ​បន្ត ។ ជនសង្ស័យ​បន្ត​ថា មុន​ពេល​ចាប់ខ្លួន​គឺ​គេ​លក់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ​សែន​ជ័យ​ហើយ​ក៏​មិន​ដែល​មាន​សមត្ថកិច្ច​ណា​ចាប់ខ្លួន​គេ​ឡើយ​ទើបតែ​ម៉ូយ​ថ្នាំ​ខាង​កំពង់ស្ពឺ​ហៅ​ឱ្យ​យក​ថ្នាំ​ញៀន​ទាំងនេះ​មក​ឱ្យ​រូបគេ​ក៏​យក​មក តែ​មិន​ទាន់​ទៅ​ដល់​គោលដៅ​ណាត់​ដោះ​ដូរ​ថ្នាំ​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​សមត្ថកិច្ច​បាន​ធ្វើការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ស្រុក​សំរោង​ទង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕