ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំ​គង​ស្គរ គឺជា​របាំ​តាំងពី​បុរាណកាល​របស់​អ្នក​ភូមិ​ឯលិច ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

របាំ​គង​ស្គរ គឺជា​របាំ​មួយ​ប្រភេទ ដែល​បាន​កើតឡើង​តាំងពី​បុរាណកាល របស់​អ្នក​ភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ របាំ​គង​ស្គរ គឺជា​របាំ​មួយ​ប្រភេទ ដែល​បាន​កើតឡើង​តាំងពី​បុរាណកាល របស់​អ្នក​ភូមិ​ឯលិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។

បើ​តាម​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ដើម្បី​បំផុស​សិល្បៈ​មហាជន និង​ចង់​ថែរក្សា​របាំ​បុរាណ ដែល​ជា​មរតក​មនុស្ស​រស់ ឱ្យ​បាន​គង់វង្ស និង​មាន​ទម្រង់​ត្រឹមត្រូវ​តាម​ក្បួនខ្នាត នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា​ឆ្នាំ ២០២២ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ភូមិ​ឯលិច ឃុំ​ច្រ​ណ​ក ដើម្បី​ឲ្យ​ក្រុម​អ្នក​រាំ​របាំ​ទាំងនោះ សម្ដែង​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ទស្សនា ក្នុង​គោលបំណង​កែ​លម្អ ការ​សម្ដែង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ថា របាំ​គង​ស្គរ គឺជា​របាំ​មួយ​ដែល​កើត​មាន​តាំងពី​សម័យ​បុរាណកាល ហើយ​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ឯលិច បាន​ថែរក្សា​ប្រពៃណី​នេះ រហូត​ដល់​បច្ចុប្បន្ន គ្រាន់តែ​ខុស​ទម្រង់​ខ្លះ ដោយសារ​តែ​វា​មាន​ភាព​យូរអង្វែង​។

ទោះបីជា​យ៉ាងនេះ​ក្តី របាំ​គង​ស្គរ ត្រូវ​បាន​ប្រជាពលរដ្ឋ អ្នក​ភូមិ​ឯលិច សម្ដែង​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ថ្ងៃ​១៤ និង​ថ្ងៃ​ទី​១៥ កើត​ខែ​ផល្គុន ក្នុង​ពិធីបុណ្យ​ឡើង​ភ្នំ ពណ្ណរាយ​។ ក្រៅពី​គោរព​វិធី​ឡើង​ភ្នំ​ពណ្ណរាយ ក៏​ត្រូវ​បាន​អ្នកស្រុក​យក​ទៅ​សម្ដែង​សម្រាប់​លាបំណន់ សុំ​សេចក្តីសុខ និង​ឧទ្ទិស​ថ្វាយ​ដល់​ទសបារមី ជាដើម​ផង​ដែរ​។

ហើយ​ចំពោះ ឧបករណ៍​របស់ របាំ​គង​ស្គរ មាន​ដូច​ជា ស្ករ​ធំ ស្ករ​ដៃ ទ្រ គង និង​កញ្ចែ ដែល​មាន​អ្នក​សម្ដែង និង​អ្នក​ប្រគំ​ភ្លេង​ប្រមាណ​១០​នាក់​ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ