ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​កំណត់​អត្តសញ្ញាណ​អ្នក​វាយប្រហារ​នៅ​ក្រុង​ឡុ​ង​ដ៍​បាន​ហើយ

7 ឆ្នាំ មុន

ប៉ូលិស​អង់គ្លេស​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មីនា ថា ជន​វាយប្រហារ​ដែល​សម្លា.ប់​មនុស្ស​៤​នាក់ ហើយ​ធ្វើ​ឱ្យ​មនុស្ស​៤០​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២២ មីនា នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រកាស​ទទួលខុសត្រូវ​ដោយ​

ប៉ូលិស​អង់គ្លេស​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣ មីនា ថា ជន​វាយប្រហារ​ដែល​សម្លាប់​មនុស្ស​៤​នាក់ ហើយ​ធ្វើ​ឱ្យ​មនុស្ស​៤០​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​២២ មីនា នៅ​ទីក្រុង​ឡុង​ដ៍ ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​អាយុ​៥២​ឆ្នាំ មានឈ្មោះ​ថា KHALID MASOOD ។

ប៉ូលិស​គូសបញ្ជាក់​ថា MASOOD កើត​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​១៩៦៤ នៅ​ទីក្រុង KENT ភាគ​អាគ្នេយ៍​អង់គ្លេស ហើយ​ទើប​មក​រស់នៅ​តំបន់ WEST MIDLANDS ភាគ​កណ្តាល​ប្រទេស មក​ទល់​ពេល​នេះ​ពុំ​មែន​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើបអង្កេត​ណាមួយ​ឡើយ ។ បណ្តា​ភ្នាក់ងារ​ស៊ើបការណ៍​ពុំ​មាន​ភស្តុ​ង​តាង​ពី​ចេតនា​របស់​គេ​ធ្វើការ​វាយប្រហារ​ភេរវកម្ម​មួយ​ឡើយ ។

កាលពី​យប់​ថ្ងៃ​ទី​២៣ មីនា មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន TRAFALGAR SQUARE នា​កណ្តាល​ក្រុង​ឡុ​ង​ដ៍ ដើម្បី​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ជន​រង​គ្រោះ ។

កាលពី​ថ្ងៃ​ទី​២២ មីនា KHALID MASSOOD បាន​បើករថយន្ត​របស់​គេ​បំ​បុក​មនុស្ស​ម្នា​លើ​ស្ពាន WESTMINSTER ទល់មុខ BIG BEN ដោយ​សម្លាប់​មនុស្ស​២​នាក់​នៅ​ទីនោះ​គឺ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ និង​នារី​អង់គ្លេស​ដើម​កំណើត​អេ​ស្ប៉ា​ញ​ម្នាក់ ហើយ​ធ្វើ​ឱ្យ​របួស​មនុស្ស​ច្រើន​សិប​នាក់ ។ ជន​វាយប្រហារ​បន្ទាប់​មក​បាន​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់ ក្រោយ​ពី​រូបគេ​អាច​លុក​ចូល​ក្នុង​បរិវេណ​សភា ហើយ​ក្រោយមក​ត្រូវ​ប៉ូ​ូ​លិ​សម្នាក់​បាញ់​សម្លាប់ ។ បុរស​អាយុ​៧៥​ឆ្នាំ​ម្នាក់​ស្លាប់​នា​ថ្ងៃ​ទី​២៣ មីនា ព្រោះ​របួសធ្ងន់​ពេក ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៤​នាក់ ។

ទីភ្នាក់ងារ​ព័ត៌មាន​ឃោសនា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម AMAQ អះអាង​ថា អ្នក​វាយប្រហារ​នៅ​ក្រុង​ឡុ​ង​ដ៍​ជា​ទាហាន​ម្នាក់​របស់​ក្រុម​គេ ហើយ​ប្រតិបត្តិការ​របស់​ជន​នេះ ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​ដល់​ពួក​ជី​ហា​ដ​ឱ្យ​វាយប្រហារ​ក្នុង​បណ្តា​ប្រទេស​នៃ​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ជី​ហា​ដ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក ដែល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ី​រី និង​អីុ​រ៉ា​ក់ ។ នេះ​ជា​ការ​វាយប្រហារ​លើក​ដំបូង​លើ​ទឹកដី​អង់គ្លេស​ប្រកាស​ទទួល​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្រោយ​ការ​វាយប្រហារ​នេះ ប៉ូលិស​អង់គ្លេស​ចាប់ខ្លួន​មនុស្ស​៨​នាក់​មាន​អាយុ​ពី​២១​ទៅ​៥៨​ឆ្នាំ នៅ​កន្លែង​៦​ផ្សេង​គ្នា ៕