ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​កំពុង​សប្បាយ​ដៃ​នាំ​ជ្រូក​រស់ ឬ​ជ្រូក​ងាប់​ពី​វៀតណាម

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ ករណី​អាជ្ញាធ​ខេត្ត និង​ជំនាញ​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឃុបឃិត​គ្នា​ឱ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​រស់ ឬ​ជ្រូក​ងាប់​ព​វៀតណាម ដោយ​មក​ដឹក​ចូល​ទី​សត្វឃាត រួច​កាប់​សាច់​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តតាកែវ​

ខេត្តតាកែវ ៖ ករណី​អាជ្ញាធ​ខេត្ត និង​ជំនាញ​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឃុបឃិត​គ្នា​ឱ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​រស់ ឬ​ជ្រូក​ងាប់​ព​វៀតណាម ដោយ​មក​ដឹក​ចូល​ទី​សត្វឃាត រួច​កាប់​សាច់​លក់​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តតាកែវ​នោះ​មាន​ច្រើន​ឆ្នាំ​មក​ហើយ អត់​ដែល​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ទទួលទាន​ឡើយ ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ចិញ្ចឹម​ជ្រូក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​មែនទែន​។

មន្ត្រី​ពេទ្យសត្វ​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​ឱ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ យឹ​ម អេ​ម បាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​ពី​អាជ្ញាធ​ខេត្ត​ឱ្យ​នាំ​ចូល​សត្វ​ជ្រូក​ទាំង​រស់ ទាំង​ឈឺ ងាប់​ចូល​ពី​វៀតណាម​ដោយ​ខុសច្បាប់ ហើយ​ដឹក​ដាក់​តាម​ទី​សត្វឃាត រួច​កាប់​សាច់​លក់​នៅ​តាម​ផ្សារ​នានា​ក្នុង​ត​ម្លែ​ថោក​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន ដោយ​អាជ្ញាធ​មិន​បាន​ខ្វល់​ពី​សុខភាព​ប្រជាពលរដ្ឋ​ទេ ។

មន្ត្រី​ពេទ្យសត្វ​ដដែល​បាន​បន្ត​ទៀត​ថា នៅ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មកនេះ នៅ​ឯ​វៀតណាម​បាន​ផ្ទុះ​ជំងឺ​ទៅ​លើ​សត្វ​ជ្រូក​យ៉ាងធ្ងន់ធ្ងរ​ធ្វើ​ឱ្យ​អាជ្ញាធ​របស់​គេ​បាន​ប្រមូល​សត្វ​ជ្រូក​ទាំងអស់​យក​ទៅ​កម្ទេច​ចោល​រាប់​សែន​ក្បាល ដើម្បី​កុំឱ្យ​ឆ្លង​រាលដាល​ដល់​ប្រជាជន​របស់​គេ តែ​ដោយឡែក​ខេត្តតាកែវ​វិញ​នៅ​តែ​បន្ត​នាំ​ជ្រូក​ទាំង​អស់នោះ​ពី​វៀតណាម​មក​កាប់​​សាច់​លក់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ ដោយ​មិន​បាន​ខ្វល់​នឹង​អ្វី​ទាំងអស់​។ ចំពោះ​មេ​ឈ្មួញ​នេះ​មាន​សិទ្ធិ​នាំ​ជ្រូក​ខុសច្បាប់​ចូល​មក​កាប់​សាច់​លក់​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត ចំណែក​​ក្រុមហ៊ុន​មួយទៀត នាំ​ជ្រូក​ចូល​មក​ពី​វៀតណាម​ដូច​គ្នា តែ​យក​ទៅ​លក់​នៅ​ភ្នំពេញ បើ​ទោះបីជា​មាន​ករណី​ផ្ទុះ​ជំងឺឆ្លង​នៅ​ឯ​វៀតណាម​យ៉ាងណា​ក៏​ដោយ ក៏​ជ្រូក​នៅ​តែ​នាំ​ចូល​មក​កាប់​សាច់​លក់​ជា​ធម្មតា​អត់​ខ្វល់ ។

លោក ថែ លី ក្រោម​ការ​ណែនាំ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ អំពី​បញ្ហា​កា​ផ្ទុះ​ឆ្លង​ជំងឺ​ជ្រូក​នៅ​ប្រទេស​វៀតណាម​នោះ លោក​ក៏​បាន​ធ្វើការ​ឃាត់​រថយន្ត​ដឹក​ជ្រូក​ចំនួន​១​គ្រឿង ដឹក​ជ្រូក​ចំនួន​៦​ក្បាល​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ ដើម្បី​យក​ឈាម​ទៅ​ពិនិត្យ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០១៧ លោក​បាន​ឃាត់​រថយន្ត​ដឹក​ជ្រូក​បាន​១​គ្រឿង​ទៀត មាន​ជ្រូក​ចំនួន​១២​ក្បាល យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ បើ​ពិនិត្យ​ទៅ​ថា បើ​មាន​មេរោគ​យើង​នឹង​ធ្វើការ​កម្ទេច​ចោល តែបើ​អត់​មាន​ជំងឺ​ទេ យើង​នឹង​ធ្វើការ​ពិន័យ ។ ចំពោះ​ក្រុមហ៊ុន​មានច្បាប់​ត្រឹមត្រូវ​នោះ គេ​នៅ​តែ​នាំ​ជ្រូក​ចូល​មក​ជា​ធម្មតា​ទេ ។