ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់! ឡានក្រុង«រិទ្ធិមុន្នី» បើក​ចូល​ខ្យូស​​មាន​​​មនុស្សកំពុង​​អង្គុយ​​ញ៉ាំ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​​ក្រុមហ៊ុន «​រិ​ទ្ធិ​មុន្នី​» បាន​ជ្រុល​ទៅ​បុក​​កន្លែង​«ខ្យូ​ស» លក់​សាច់​កណ្តុរ​​តាម​ផ្លូវប្រហែល​៥-៦តូប​​​ខ្ទេចខ្ទី និង​កំពុង​​សង្ស័យ​​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​​ក្រុមហ៊ុន «​រិ​ទ្ធិ​មុន្នី​» បាន​ជ្រុល​ទៅ​បុក​​កន្លែង​«ខ្យូ​ស» លក់​សាច់​កណ្តុរ​​តាម​ផ្លូវប្រហែល​៥-៦តូប​​​ខ្ទេចខ្ទី និង​កំពុង​​សង្ស័យ​​មនុស្ស​​ដែល​អង្គុយ​ក្នុង​ខ្យូ​ស​ធ្លាក់​​ចូល​​ទឹកទៀត ។ រថយន្ត​បង្កនៅ​​មិន​ទាន់​អស់ចិត្ត បាន​​​បន្ត​បុក​រថយន្ត​កាម​​រី​​កំពុងចតស្ងៀម​មួយ​​គ្រឿង និងថែមទាំងបុក​​ម៉ូតូ​៤​​គ្រឿង​​ទៀត (សុទ្ធសឹងតែរបស់ភ្ញៀវ​ក្នុងខ្យូស) ទើប​​រថយន្ត​បង្កនោះ ​ស្ងប់ចិត្ត​ធ្លាក់​ចូល​ទឹក​អូរ​​តា​គី​​តែ​ម្តង ។

ហេតុការណ៍​​​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២២ មីនា ស្ថិត​តាម​បណ្តោយ​ផ្លូ​ជាតិ​​​លេខ​៥ (​ក្បែរ​ស្ពាន​អូរ​តា​គី​) ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ក្រុង​បាត់ដំបង ។

ប្រភពឱ្យដឹងថា រថយន្តក្រុង​បង្ក​ខាង​លើ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4085 (​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្តបន្ទាយមានជ័យ​) ។ រីឯ​រថយន្ត​កាម​រី​​ដែល​ចត​ស្ងៀម មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-5220 និង​ម៉ូតូ​៤​គ្រឿង​ទៀតមិន​ទាន់​ស្គាល់​ស្លាក​លេខ តែ​បាន​​រង​ការ​​ខូចខាត​យ៉ាងដំណំ ។

ក្នុង​ហេតុការណ៍​ខាងលើ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​​ទេ ហើយ​ចំពោះ​មនុស្ស​ដែល​រងគ្រោះថ្នាក់​ ក៏​មិន​ទាន់​ដឹង​​ថា មាន​ប៉ុន្មាន​នាក់​នោះ​ដែរ តែ​ត្រូវ​គេ​សង្ស័យ​ថា អាច​មាន​មនុស្ស​ធ្លាក់​ចូល​ទឹកអូរ​តា​គី​​យ៉ាងតិច​​​២​នាក់​ដែរ ។ ពេល​នេះ សមត្ថកិច្ច​កំពុងចុះ​ពិនិត្យ និង​រក​​វិធី ​ដើម្បី​លើក​​​រថយន្តក្រុង​បង្ក​នេះ​ ឡើង​មក​គោក​វិញ ។