ប្រជាជនជិត៤០០នាក់ត្រូវពស់ចឹក ខណៈដែលទឹកជំនន់កំពុងវា.យប្រហារដល់ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។តើប្រជាពលរដ្ឋគួរធ្វើដូចម្តេចពេលពស់ចឹក ដើម្បីកុំអោយប៉ះពាល់ដល់អាយុជីវិត។
វេជ្ជបណ្ឌិត ឡេ ចាន់ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋបានរងគ្រោះដោយសារពស់ចឹកមានចំនួន៣៩៥នាក់ ( ស្រី១០៥នាក់ )តែសំណាងដែរដែលគ្មានរងគ្រោះដល់ជីវិត ព្រោះបានជួយសង្គ្រោះទាន់ពេលនៅតាមមន្ទីរពេទ្យខេត្ត និងមន្ទី ពេទ្យបង្អែក និងតាមបណ្តាស្រុក /ក្រុងទាំង៩។នេះបើគិតចាប់ ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ ភាគច្រើនរងគ្រោះនៅអំឡុង ទឹកជំនន់ជន់លិចក្នុងខេត្តបន្ទាយមានជ័យមានរយៈពេលជិត១ ខែ។
លោកបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ពស់ចឹកមានចំនួន ៣៩៥ត្រូវពស់ស្រការចាស់, ពស់ពព្លាក់ , ពស់ខៀវ ,ពស់ហនុមាន កន្ទុយខ្លោច ,ពស់ខៀវ ភ្នែកធំ និងពស់ សមុទ្រ ហើយមានចំនួន១២៨នាក់បានរងគ្រោះដោយពស់វែកក្របី, ពស់វែករនាម, ពស់វែកដំបូក ,ពស់ក្រាយស ,ពស់ក្រាយ លឿង, ពស់ក្រាយ និងក្បាលក្រហម។
នៅពេលពស់ចឹកគួរធ្វើដូចម្តេចដើម្បីកុំអោយបាត់បង់ជីវិត?
-លាងសម្អាតកន្លែងពោះខាំជាមួយសាប៊ូ និងទឹក។
-រក្សាកន្លែងពស់ខាំឱ្យនៅស្ងៀម និងទាបជាងបេះដូង។
-គ្របកន្លែងនោះដោយក្រណាត់ស្អាត ត្រជាក់ ឬសម្លៀកបំពាក់ដែលមានសំណើម ដើម្បីបន្ថយការហើម និងភាពមិនស្រួល។
-តាមដានការដកដង្ហើម និងចង្វាក់បេះដូង។
-ដោះចិញ្ចៀន នាឡិកា និងសម្លៀកបំពាក់តឹងណែនទាំងអស់ចេញក្នុងករណីហើម។
-ចំណាំពេលវេលាដែលពស់ចឹក។ ដូច្នេះវាអាចត្រូវបានរាយការណ៍ទៅអ្នកផ្តល់សេវាថែទាំសុខភាពបន្ទប់សង្គ្រោះបន្ទាន់ប្រសិនបើចាំបាច់។
-ប្រសិនបើអាចធ្វើបាន សូមព្យាយាមចងចាំ ដើម្បីគូសរង្វង់ជុំវិញតំបន់ដែលមានបញ្ហា ហើយសម្គាល់ពេលវេលានៃការចឹក និងប្រតិកម្មដំបូង។ ប្រសិនបើអ្នកអាចធ្វើបាន សូមគូសរង្វង់ជុំវិញកន្លែងរបួសឡើងវិញ សម្គាល់ការវិវត្តនៃពេលវេលា។
-វាមានប្រយោជន៍ក្នុងការចងចាំថា តើពស់មានរូបរាងបែបណា ទំហំរបស់វា និងប្រភេទពស់ ប្រសិនបើអ្នកស្គាល់វា ដើម្បីប្រាប់បុគ្គលិកបន្ទប់សង្គ្រោះបន្ទាន់។
-អោយគេជូនអ្នកទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់អ្នក ដើម្បីធ្វើការព្យាបាលដោយប្រថ្នាំប្រឆាំងពិសរបស់ពស់៕
ចែករំលែកព័តមាននេះ