ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឌី វិជ្ជា បញ្ជាក់ជាថ្មីថា ការស្លា.ប់របស់លោក ហុក ឡងឌី គឺ ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ

3 ឆ្នាំ មុន

ក្នុង​នាមខ្លួន​ខ្ញុំ ឌី វិជ្ជា ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហុ​ក ឡង​ឌី ថ្ងៃនេះ​ខ្ញុំ​សូម​ឆ្លៀតឱកាស​ជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​ការ​រង់ចាំ​អស់​រយៈពេល​០៣​ឆ្នាំ គឺ​ចាប់តាំងពី​អំឡុង​ខែមិថុនា…

ក្នុង​នាមខ្លួន​ខ្ញុំ ឌី វិជ្ជា ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ហុ​ក ឡង​ឌី ថ្ងៃនេះ​ខ្ញុំ​សូម​ឆ្លៀតឱកាស​ជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា បន្ទាប់​ពី​ការ​រង់ចាំ​អស់​រយៈពេល​០៣​ឆ្នាំ គឺ​ចាប់តាំងពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ដែល​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​បុគ្គល​សម រ​ង្ស៊ី ចំពោះ​ការ​និយាយ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​អំពី​មូលហេតុ​នៃ​កា​រស​ម្លា​.​ប់​របស់​ឪពុក​បង្កើត​របស់ខ្ញុំ រួម​ទាំង​ការ​លើក​ឡើង​ថា ខ្ញុំ​មាន​រៀបចំ​ផែនការ​សងសឹក ដែល​ជា​គំនិត​ដ៏​រវើរវាយ​របស់ សម រ​ង្ស៊ី ខ្លួនឯង​នោះ​ការ​ប្រឌិត​រឿង​ដែល​មាន​លក្ខណៈ​ញុះញង់ និង​ចរិត​នយោបាយ​របស់​សម រ​ង្ស៊ី ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ត្រូវ​បាន​សាលាដំបូង​ទី​ក្រុងប៉ារីស​ប្រទេស​បារាំង តាម​រយៈ​សាលក្រម​ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២២ ទាត់​ចោលការ​អះអាង​របស់​សម រ​ង្ស៊ី ដែល​គ្មាន​ភស្តុ​តាង​ជាក់លាក់​។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​តុលាការ​ប្រទេស​បារាំង ពិសេស​ក្រុម​មេធាវី​ប្រទេស​កម្ពុជា និង​ក្រុម​មេធាវី​ប្រទេស​បារាំង ដែល​បាន​បំពេញភារកិច្ច​ជោគជ័យ​ក្នុង​ការ​នាំ​យក​ភាព​សច្ចៈ និង​ស្អាតស្អំ ជូន​សម្ដេច​តេ​ជោ និង​រូប​ខ្ញុំ​។

ជា​ការ​ពិត​ណាស់ ឪពុក​បង្កើត​របស់ខ្ញុំ​បាន​ទទួលមរណភាព​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ បន្ទាប់​ពី​បាន​ហោះ​ចូល​តំបន់​ដែល​មាន​ធាតុអាកាស​មិនល្អ ដែល​នាំ​ឲ្យ​ការ​បញ្ជា​ចុះ​ចត​ភ្លាម​ៗ​មិន​អាច​គ្រប់គ្រង​បាន​។​ក្នុង​នាម​ខ្ញុំ​ដែល​ជា​អ្នកមាន​ជំនាញ​បើក​ឧទ្ធម្ភាគចក្រ​ម្នាក់​ដែរ​នោះ​ខ្ញុំ​ដឹង​អំពី​កត្តា​អាកាសធាតុ​ទាំងនោះ​ហើយ​ក៏​បាន​អាន​របាយការណ៍​ជំនាញ​របស់​ក្រុម​អ្នកបច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍ (Air Accident Investigation) របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា (SSCA) ផង​ដែរ​។

ទាក់ទិន​ទៅ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ប្រទេស​បារាំង​នេះ មជ្ឈដ្ឋាន​អ្នក​ច្បាប់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ មានការ​ងឿងឆ្ងល់​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់ សម រ​ង្ស៊ី ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​ឈ្នះ​!!! តើ​សម រ​ង្ស៊ី ឈ្នះ​អ្វី?​ខាងក្រោម​នេះ ខ្ញុំ​សូម​ដកស្រង់​នូវ​ចំណុច​ខ្លះ​ៗ នៃ​សាលក្រម​របស់​សាលាដំបូង ទី​ក្រុងប៉ារីស ប្រទេស​បារាំង ជូន​ជា​ការ​ពិចារណា​៖

១. ពុំ​មាន​ភស្តុ​តាង​ជាក់លាក់​ណាមួយ ដែល សម រ​ង្ស៊ី បាន​ផ្ដល់​ឲ្យ​តុលាការ ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួន​ថា មូលហេតុ​នៃ​ឧប្បទ្ទវហេតុ កើតឡើង​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​ទេ « SAM Rangsi n’apporte pas d’élément précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries » ។

២. ការ​ចោទប្រកាន់​ថា សម្ដេច​តេ​ជោ​ជា​អ្នក​បង្គាប់បញ្ជា ឲ្យ​មានការ​ធ្វើឃាត​ដែល​មាន​ចរិត​នយោបាយ​ទាំង ០២ ករណី​ខាងលើ និង​ថា​បាន​ធ្វើការ​បិទ​បាំង​កាលៈទេសៈ​នៃ​ការ​ធ្វើឃាត​នេះ គឺជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ដើមបណ្តឹង​រដ្ឋប្បវេណី […] ដូច្នេះ ការ​និយាយ​ចោទប្រកាន់​នេះ ត្រូវ​ចាត់​ទុក​ថា​ជា​ការ​បរិហា​កេរ្តិ៍​សម្ដេច​តេ​ជោ […] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d’être pénalement qualifiés de complicité d’assassinat par instigation, soit d’avoir participé à l’un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l’article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à 1’égard de HUN Sen, ce qui n’était du reste pas contesté en défense. » ។

៣. ក្នុង​លក្ខខណ្ឌ​ទាំងនេះ ការ​កាត់ទោស​ផ្នែក​ព្រហ្មទណ្ឌ អាច​នឹង​ប៉ះពាល់​យ៉ាង​ជាក់ស្តែង​ដល់​វិសម​មាត្រ​នៃ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ រវាង​ដើមបណ្ដឹង និង​ជនជាប់ចោទ ដែល​ត្រូវ​បានការ​ពារ​ដោយ​មាត្រា​១០ នៃ​អនុសញ្ញា​អឺរ៉ុប​ស្តី​ពី​សិទ្ធិ​មនុស្ស ដូចនេះ លោក សម រង្សី នឹង​ទទួល​បាន​នូវ​ការ​អនុគ្រោះ​ឲ្យ​រួច​ផុត​ពី​បទ​ចោទ​ទាំង​ពីរ​។ « Dans ces conditions, il apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. » ។

៤. មិន​ដែល​ស្គាល់ ឌី វិជ្ជា សោះ ក៏​ប៉ុន្តែ​បាន​ដាក់ខ្លួន​ជា ឌី វិជ្ជា គិត​ចង់​ស្វែងរក​យុត្តិធម៌ «Je n’ai jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procès contre moi. C’est dans la tête si je lui impute des pensées. » ។

តាម​រយៈ​សម្រង់​ខ្លឹមសារ​ខ្លះ​ៗ នៃ​សាលក្រម​ខាងលើ គឺ​ច្បាស់​ណាស់​ថា សម រ​ង្ស៊ី ជា​អ្នកនយោបាយ​ទុច្ចរិត គ្មាន​សច្ចធម៌ គុណធម៌​រវើរវាយ ភូត​កុហក បោកប្រាស់ និង​ជា​អ្នកនយោបាយ​ពោរពេញ​ដោយ​គំនុំ​បុគ្គល​គំនិត​សងសឹក និង​ចូល​ចិត្ត​ប្រឌិត​សាច់​រឿង​ញុះញង់​បំបែកបំបាក់ និង​បង្កចលាចល​តាម​អារម្មណ៍​រវើរវាយ​របស់​ខ្លួន​។​វា​ជា​រឿង​ដ៏​គួរ​ឱ្យ​អស់សំណើច​ដែល​មនុស្ស​ចាស់​ចំណាស់​នេះ​ហើយ​នៅ​តែ​មាន​ចរិត និង​ចិត្តគំនិត​បែប​នេះ​។

ចាប់តាំងពី​ខ្ញុំ​ដឹងក្ដី​ពេល​ណា ខ្ញុំ​បានដឹង​ថា ឪពុក​របស់ខ្ញុំ​បាន​ចេញ​ទៅ​ធ្វើសង្គ្រាម​ជាមួយ​សម្ដេច​តេ​ជោ ដើម្បី​ជួយ​រំដោះប្រទេស​ជាតិ​ជួយ​ប្រជាជន​ឱ្យ​ចេញ​ផុត​ពី​របប​ប៉ុ​ល​ពត រហូត​ដល់​មានការ​ទុកចិត្ត និង​ការ​ផ្តល់​តំណែង​ជា​បន្តបន្ទាប់​។​មិន​ត្រឹមតែ​ទំនាក់ទំនង​ការងារ​រវាង​សម្ដេច​តេ​ជោ ជាមួយ​ឪពុក​របស់ខ្ញុំ​នោះ​ទេ សូ​ម្បី​តែ​គ្រួសារ​និង​គ្រួសារ ក៏​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ផង​ដែរ​។

ជាក់ស្ដែង​កាលពី​ឆ្នាំ​២០០២ ប្អូនស្រី​របស់ខ្ញុំ​បាន​រៀប​ការ​ជាមួយ ឯកឧត្តម ហ៊ុន ម៉ា​និ​ត ដែល​ជា​កូន​ទី​៣ របស់​សម្ដេច​តេ​ជោ ហើយ​រូប​ខ្ញុំ​ក៏​បាន​រៀប​ការ​ជាមួយ​ភរិយា​របស់ខ្ញុំ លោក​ជំទាវ ហ៊ុន ម៉ា​ណា ដែល​ជា​កូន​ទី​២ របស់​សម្ដេច​តេ​ជោ កាលពី​ចុងឆ្នាំ​២០០៩ ផង​ដែរ​។ ពួក​យើង​ទាំង​ពីរ​គូ​បាន​បង្កើតកូន​ៗ​ជា​ចៅ​ៗ​ជូន​ឪពុក​ម្ដាយ​ទាំង​សងខាង​ជា​ច្រើន​នាក់​។ តើ​អាច​ទៅ​រួច​ទេ​ដែល​ថា ការ​ស្លា​.​ប់​របស់​ឪពុក​ខ្ញុំ​ដូច​អ្វី​ដែល សម រ​ង្ស៊ី និយាយ?តើ​មនុស្ស​ដែល​មាន​សតិ​ធម្មតា​អាច​គិត​រឿង​នេះ​បាន​ដែរ​ឬទេ?ល្មម​ដល់​ពេល​ដែល​លោក សម រ​ង្ស៊ី រៀន​ធ្វើ​ជា​មនុស្ស​មាន​សតិបញ្ញា​ស្មារតី​គ្រប់គ្រាន់​ម្នាក់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ