ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិភាគ​5​កម្ពុជា​ទទួល​ស្វាគមន៍​ប្រតិភូ​កងទ័ពជើងទឹក​ចន្ទ​បូ​រី​-​ត្រា​ត

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រសៀល​ថ្ងៃ​ទី​៧ ខែមីនា នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍​ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើង​គោក

ខេត្តបាត់ដំបង ៖ រសៀល​ថ្ងៃ​ទី​៧ ខែមីនា នៅ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍​ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ទទួល​ស្វាគមន៍​ប្រតិភូ​កងទ័ពជើងទឹក​ចន្ទ​បូ​រី​-​ត្រា​ត​ចំនួន​៤០​រូប ដឹកនាំ​ដោយ​លោក​ឧត្តមនាវីទោ រតនៈ វង្សា​រ៉ូ​ត មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​ចន្ទ​បូ​រី​-​ត្រា​ត ដើម្បី​ពង្រឹង​សម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​ថៃ​តាម​ព្រំដែន និង​កងកម្លាំង​យោធភូមិ​ភាគ​ទី​៥ ។

ចូលរួម​នា​ឱកាស​នោះ ភាគី​កម្ពុជា​មាន​៤០​រូប ដែល​មាន​មេបញ្ជាការ​រង​និង​មេបញ្ជាការ​មក​ពី​តាម​បណ្តា​អង្គភាព​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ចំណុះ​យោធភូមិ​ភាគ​ទី​៥ ។
លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​ថ្លែង​ថា កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ថៃ​ប្រមាណ​ជិត​២០​ឆ្នាំ​មកនេះ គឺ​មាន​ភាពល្អ​ប្រសើរ​ឡើង​ហើយ តែ​សុំ​ឲ្យ​ខាង​ភាគី​ថៃ​មេត្តា​យោគយល់​កុំ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលករ​ដែល​លួច​ចូល​ដោយ​ខុសច្បាប់ ។ បើ​មាន​បញ្ហា​អ្វី​សូម​ឲ្យ​សម្រួល​ដោះស្រាយ​ត្រឹម​ថ្នាក់​តំបន់​បាន​ហើយ ចៀសវាង​ការ​រំខាន​ដល់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២ ។ ជាមួយ​នេះ ក៏​សុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ពង្រឹង​ផលប្រយោជន៍​ឲ្យ​មាន​ដូច​ៗ​គ្នា​ទាំង​សងខាង ។

ចំណែក​ភាគី​ថៃ លោក​ឧត្តមនាវីទោ រតនៈ វង្សា​រ៉ូ​ត បាន​សូម​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាជន​កម្ពុជា ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់បោក​មេខ្យល់​ថៃ​នាំ​ពលករ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ។ លោក​បាន​ពាំនាំ​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ឲ្យ​ពង្រឹង​សុខ​សន្តិភាព​ជា​រួម​ដល់​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ឡើង​ថែម​ទៀត ហើយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​បាន​ល្អ ដោយ​មានការ​សរសើរ​ពី​ស្ថានទូត និង​រាជរដ្ឋាភិបាល​ផង​ដែរ ។ ដូច្នេះ សុំ​នាំ​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា​ជា​បន្តទៀត ។

ប្រតិភូ​កងទ័ពជើងទឹក​ថៃ បាន​សូម​ខាង​ភាគី​កម្ពុជា​ដែល​ចេញចូល​នៅ​ច្រក​ដូង ក្នុងស្រុក​កំ​រៀង សូម​ឲ្យ​មានការ​គោរព​ពេលវេលា​នៃ​ការ​បើក​ច្រក​ចេញចូល​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ដើម្បី​ចៀសវាង​បង្ក​ការ​លំបាក​ដល់​សមត្ថកិច្ច​ទាំង​សងខាង គឺ​គោរព​ទៅ​តាម​ការ​ឯកភាព​គ្នា​កន្លងមក ៕