ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អន្តរាគមន៍​ជម្លៀស​ក្មេង​ៗ​ដាក់​ទីទួល​សុវត្ថិភាព​ក្រោយ​ទឹកជំនន់​​ហូរបុកចូល​​ក្នុង​​មណ្ឌល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អាជ្ញាធរ​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ជម្លៀស​ក្មេង​ចំនួន​១១២​នាក់ ​ដាក់​ទីទួល​សុវត្ថិភាព​ក្រោយ​ទឹកជំនន់​ជន់លិច​ក្នុង​មណ្ឌល​ កាលពី​​យប់​ថ្ងៃ​ទី​១១ តុលា នៅ​ផ្សារ​ចំការ​ត្រដក ភូមិ​ចំការ​ត្រដក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​អាជ្ញាធរ​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​ជួយ​អន្តរាគមន៍​ជម្លៀស​ក្មេង​ចំនួន​១១២​នាក់ ​ដាក់​ទីទួល​សុវត្ថិភាព​ក្រោយ​ទឹកជំនន់​ជន់លិច​ក្នុង​មណ្ឌល​ កាលពី​​យប់​ថ្ងៃ​ទី​១១ តុលា នៅ​ផ្សារ​ចំការ​ត្រដក ភូមិ​ចំការ​ត្រដក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​ទឹកជំនន់​បាន​ជន់​លិច​ក្នុង​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ ​ស្រុក​មង្គល​បូ​រី​ មាន​ចំនួន​១១២​នាក់ លោក​បាន​ដឹកនាំ​កម្លាំង​មាន​កងរាជអាវុធហត្ថ នគរបាល យោធា​ស្រុក​បាន​ចុះ​ជួយ​អន្តរាគមន៍​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ដាក់​នៅ​ផ្សារ​ចំការ​ត្រដក​របស់​លោក​ឧ​ញ៉ា អ៊ឹ​ង ប៊ុ​ន​ម៉ៅ ។

លោក​បាន​បញ្ជាក់​ថា នៅ​ស្រុក​មង្គល​បូ​រី​ទឹកជំនន់​នៅ​តែ​បន្ត​ជន់ឡើង​រាល់ថ្ងៃ​ បណ្តាល​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​មាន​ចំនួន​៤០១​គ្រួសារ​ ស្មើ​មនុស្ស​រាយ​១.៥៣៥​នាក់​(ស្រី​៨១០​នាក់​ កុមារ​២៣៩​នាក់) និង​ពេល​នេះ​ ជម្លៀស​ក្មេង​ក្នុង​មណ្ឌល​១១២​នាក់​ទៀត​ ដែល​រង​ផល​ប៉ះ​ពាល់​មាន​១៣​ឃុំ​ស្មើ​១០២​ភូមិ ​មាន​៤.៦៧៨​គ្រួសារ​ ស្មើ​មនុស្ស​រាយ​ចំនួន​១៨.០៨៣​នាក់​ ស្រី​៩.៥៤៩​នាក់ ​ស្លា.ប់​ដោយ​លង់ទឹក​ជំនន់​មាន​ចំនួន​៥​នាក់​ ។

លោកគ្រូ​គ្រប់គ្រង​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២​មង្គល​បូ​រី​បាន​ប្រាប់​ថា​ ​ក្មេង​ដែល​ត្រូវ​ជម្លៀស​​​​មាន​១១២​នាក់​ (ស្រី​៣៩​នាក់) ​មាន​និ​សិ​ត្ស​ចំនួន​៦​នាក់ និង​លោកគ្រូ​-អ្នកគ្រូ​មើលថែ​ចំនួន​១៧​នាក់​ស្រី​១១​នាក់ ហើយ​មណ្ឌល​បង្កើត​ឡើង​ជាង​១០​ឆ្នាំ​ហើយ​ត្រូវ​ទឹក​ជំ​ន​ន​ជន់​លិច​កាលពី​ឆ្នាំ​២០២០ ​ត្រូវ​បាន​ជម្លៀស និង​នៅ​ឆ្នាំ​២០២២​នេះ ​ត្រូវ​បាន​ទឹកជំនន់​ជន​លិច​ម្តងទៀត​ត្រូវ​បាន​ជម្លៀស​​ដាក់​ទីទួល​សុវត្ថិភាព​ផ្សារ​ចំការ​ត្រដក​។

លោកគ្រូ-​អ្នកគ្រូ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ ដែល​បាន​ជួយ ​និង​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​និង​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ម៉ៅ ម្ចាស់​ផ្សារ​ដែល​បាន​ផ្តល់​ទីតាំង​ជ​ម្លៀ​ង​ក្មេង​មក​ស្នាក់​នៅ​បណ្តុះ​អាសន្ន​មាន​អគ្គី​ស​នី ទឹក ភ្លើង បង្គន់​អនាម័យ​ប្រើប្រាស់ ​ដែល​បាន​រួច​ផុត​ពី​ទឹកជំនន់​ជន​លិច​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២​មង្គល​បូ​រី​ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ