ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​លើក​មុន​ម្តង​ជាប់គុក​មិន​បាន​២​ខែ​ចេញ​វិញ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តងទៀត

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ដែល​សមត្ថកិច្ច​ទើប​ចាប់​បញ្ជូន​ឱ្យ​តុលាការ​ចាត់ការ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ត្រូវ​ចាប់ខ្លួន​ម្តងទៀត​ជាមួយ​ថ្នាំ​ញៀន​១​កញ្ចប់​ធំ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​ដែល​សមត្ថកិច្ច​ទើប​ចាប់​បញ្ជូន​ឱ្យ​តុលាការ​ចាត់ការ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ត្រូវ​ចាប់ខ្លួន​ម្តងទៀត​ជាមួយ​ថ្នាំ​ញៀន​១​កញ្ចប់​ធំ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ម្តងទៀត​ហើយ​រង់ចាំ​មើល​ថា តើ​លើក​នេះ​គេ​មាន​វាសនា​បាន​រួច​ផុត​ពី​ពន្ធនាគារ​លឿន​ដូច​លើក​មុន​ដែរ ឬ​យ៉ាងណា ។

ប្រភព​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ថា​ដើម្បី​រក្សា​បាន​នៅ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​កាលពី​វេលា​ម៉ោង​១៤​និង​២០​នាទី​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៧ នៅ​ផ្លូវជាតិ​លេខ​៤​ភូមិ​វល្លិ​ស ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​១​ករណី​ដោយ​បាន​ឃាត់ខ្លួន​ឈ្មោះ ហន ឃី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​មុខសញ្ញា​ចាស់ ។

ក្នុង​ការ​ឃាត់ខ្លួន​នេះ​ដែរ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​១​កញ្ចប់​ធំ  ម៉ូតូ​DUKE ស្លាក​លេខ 1CW-3919 និង​ទូរ​ស័​ព្ធ​១​គ្រឿង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ឆែក​រក​ឃើញ​នៅ​លើ​ខ្លួន​គេ​នេះ​គឺ​គេ​បាន​ទិញ​ពី​មនុស្ស​ម្នាក់​នៅ​ក្រុងភ្នំពេញ ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​នេះ​ផង​ដែរ​ធ្វើ​ឱ្យ​មហាជន​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ព្រោះ​ជន​ម្នាក់​នេះ​បើ​តាម​ដឹង​គឺ​សមត្ថកិច្ច​ទើបតែ​ចាប់ខ្លួន​បាន​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ដោយ​បញ្ជូន​ទៅ​តុលាការ​ហើយ​តុលាការ​បាន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគា​ដើម្បី​ចាត់ការ​បន្ត​តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ចេញ​មក​វិញ​ហើយ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​លើស​ដើម ៕