ចាប់ខ្លួនបុរសម្នាក់ ក្រោយប្រើល្បិ.ចដាក់ស្ត្រីម្នាក់យកអស់៥ពាន់ដុល្លារតាមរយៈហ្វេសប៊ុក
- ភ្នំពេញ
សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ
សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចាប់បញ្ជូនខ្លួនជនសង្ស័យឈ្មោះ KEL CHI ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិនីហ្សេរីយ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីឆបោ.កលុយ៥ពាន់ដុល្លារអាមេរិក តាមបណ្តាញសង្គមហ្វេសប៊ុក ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើនេះ មានឈ្មោះ អុន ស្រីណែត ភេទស្រី អាយុ២៤ឆ្នាំ ហើយកាលពីអំឡុងខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Don Richard »បានឆាតមកសុំជនរងគ្រោះរាប់អាន ហើយក៏ឆាតមកសួរសុខទុក្ខ និងលួងលោមសុំស្រលាញ់ជនរងគ្រោះ។

ប្រភពដដែលបន្តថា លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០២២ គណនីហ្វេសប៊ុកឈ្មោះ «Don Richard» នេះ ក៏បានឆាតមកប្រាប់ជនរងគ្រោះថា «គាត់ចង់ផ្ញើសម្ភារៈ និងប្រាក់មួយចំនួនពីប្រទេសកូរ៉េ មកឲ្យជនរងគ្រោះតាមយន្តហោះ»។ លុះដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក៏មានស្ត្រីម្នាក់បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា «ខ្លួនជាមន្ត្រីគយនៅព្រលានយន្តហោះភ្នំពេញ ហើយមានអីវ៉ាន់ផ្ញើពីបរទេសមកឲ្យជនរងគ្រោះ ប៉ុន្តែដោយសារមិនទាន់បានបង់ពន្ធ ទើបគយឃាត់ទុក ហើយតម្រូវឲ្យជនរងគ្រោះជាអ្នកទទួលបង់ប្រាក់ចំនួន១ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃពន្ធ ទើបជនរងគ្រោះអាចទៅទទួលកញ្ចប់អីវ៉ាន់នោះបាន»។

ប្រភពដដែលបន្តទៀតថា មុនដំបូង ជនរងគ្រោះមិនជឿលើគណនីហ្វេសប៊ុកឈ្មោះ «Don Richard» នោះទេ តែដោយសារមានស្ត្រីម្នាក់អះអាងថា ខ្លួនជាមន្ត្រីគយ ទើបជនរងគ្រោះចាញ់ល្បិ.ចបោ.កប្រាស់របស់ក្រុមឆបោ.កទាំងនោះ ដោយបានផ្ញើប្រាក់ជាបន្តបន្ទាប់ចូលលេខទូរស័ព្ទចំនួនពីរខ្សែ និងអស់លុយចំនួន៥ពាន់ដុល្លារអាមេរិក តាមរយៈ វីង និងទ្រូម៉ាន់នី ហើយរឿងនេះក៏ដឹងដល់ក្រុមគ្រួសារ បន្ទាប់មកគ្រួសារថា ខ្លួនចាញ់បោ.កគេ ទើបខ្លួន ប្តឹងសមត្ថកិច្ចតែម្តង៕
ចែករំលែកព័តមាននេះ