ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច សមត្ថកិច្ច​ចាប់ខ្លួន​ប៉ូលិស​ដែល​បាញ់បោះ​នៅ​បុរី​សម្បត្តិ​មាន​ហេង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កងកម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​ប៉ូលិស​ម្នាក់​ដែល​បាន​ប្រើ​កាំភ្លើង

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា កងកម្លាំង​ចម្រុះ​បាន​ឃាត់ខ្លួន​ប៉ូលិស​ម្នាក់​ដែល​បាន​ប្រើ​កាំភ្លើង AK 47 បាញ់បោះ​សេរី​៥​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​បុរី​សម្បត្តិ​មាន​ហេង ច្បារ​អំពៅ ។

ការ​ឃាត់ខ្លួន​ប៉ូលិស​ឈ្មោះ ស្វាយ ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សិ្ថ​តិ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២០ មីនា​នេះ ។

គួរ​រំលឹក​ថា ស្នូរ​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់​បាន​បន្លឺ​ឡើង​យ៉ាង​រន្ទឺ​ពេញ​មេឃ  បន្ទាប់​ពី​បុរស​ម្នាក់​ខឹង​ប្រពន្ធ​របស់​ខ្លួន​ទៅ​ផឹកស៊ី​នៅផ្ទះ​អ្នក​ជិតខាង ស្រាប់តែ​យក​កាំភ្លើង AK ចេញពី​ក្នុង​រថយន្ត​បាញ់​រះ​ឡើង​លើ​តែ​ម្តង ដែល​ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៥ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ មីនា ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​២៦៤ ក្នុង​បុរី​សម្បត្តិ​មាន​ហេង ក្រុម​ទី​១ ភូមិ​តា​ង៉ៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ (​ពុំ​ទាន់​ស្គាល់ឈ្មោះ​) ត្រូវ​អ្នក​ជិតខាង​ហៅ​ទៅ​ហូប​ចុក​បន្តិចបន្តួច ។ ស្រប​ពេល​នោះ បុរស​ជា​ប្តី​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក High Lander ពណ៌​.​ស មិន​ចាំ​ស្លាក​លេខ​មក​ដល់​ផ្ទះ (​ប្រពន្ធ​ពេល​ឃើញ​ប្តី​មក​ដល់ ទើប​រត់​មក​ផ្ទះ​វិញ​) ។ ភ្លាម​ៗ​នោះ ប្តី​បាន​សួរ​ទៅ​ប្រពន្ធ​ថា «​មានបាន​ផឹកស្រា​ឬ​អត់?​» ។ ប្រពន្ធ​តប​ទៅ​ប្តី​ថា «​ផឹក​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​» ។ ក្រោយមក ប្តី​បានរ​ត់ទៅ​បើកទ្វារ​រថយន្ត​ទាញ​កាំភ្លើង AK មួយ​ដើម​មក​បាញ់​រះ  នៅ​មុខ​ផ្ទះ​របស់​ខ្លួន​៥​គ្រាប់ ទៅ​លើ​វេហា ដើម្បី​បញ្ចេញ​កំហឹង​។ ក្រោយ​ការ​បាញ់​រះ ជន​បង្ក​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ស្រមោល​តែ​ម្តង ។

ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ថា ខ្លួន​ពិតជា​ត្រូវ​បាន​អ្នក​ជិតខាង​បបួល​ទៅ​ញ៉ាំ​នៅផ្ទះ​ពួក​គេ​ពិតប្រាកដ​មែន ប៉ុន្តែ​ខ្លួន​មិន​បាន​ផឹក​ច្រើន​នោះ​ទេ គឺ​ផឹកស្រា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ នាង​បន្ត​ថា នាង​មិនសូវ​ចេះ​ផឹក​ឡើយ ពេល​អ្នក​ជិតខាង​ហៅ នាង​ក៏​មិន​ចង់​ចូលរួម​ដែរ ប៉ុន្តែ​ដោយ​នឹកឃើញ​ថា  ជា​អ្នក​ជិតខាង​គ្នា​ទើប​ទៅ​ចូលរួម​ញ៉ាំ​បន្តិច​ទៅ  ប៉ុន្តែ​ចង្រៃ​អ្វី​ស្រប​ពេល​នោះ បុរស​ជា​ប្តី​បាន​មក​ដល់ ស្រប​ពេល​ដែល​នាង​កំពុង​ផឹក​ជជែក​លេង​នៅផ្ទះ​របស់​គេ ក៏​កើត​ចិត្ត​ខឹងសម្បារ ហើយ​ស្ទុះ​ទាញ AK បាញ់​រះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង
តែ​ម្តង ។

បច្ចុប្បន្នជនសង្ស័យ​បានត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននករបាលខណ្ឌច្បារអំពៅ ​ដើម្បីសួរនំានិងចាត់ការតាមច្បាប់ ៕