ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​គេច​ពី​ទឹក​ស្អុយ បែរជា​បុក​គ្នា​ប្រាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​យ៉ាង​លឿន​បើក​គេច​ទឹក​ស្អុយ​ដក់​តាម​ផ្លូវ​ក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​យ៉ាង​លឿន​បើក​គេច​ទឹក​ស្អុយ​ដក់​តាម​ផ្លូវ​ក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧  ផ្លូវ​បេ​តុ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​សាក្សី​ពី​កន្លែង​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO-5879 ជិះ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​បេតុង​ភូមិ​ត្រពាំង​ទា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ជិះ​ក្នុង​ទិស​បញ្ច្រាស់​គ្នា ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​បើក​គេច​ទឹក​ស្អុយ​ដក់​នៅ​កណ្តាល​ផ្លូវ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​វី​វ៉ា​ពេញទំហឹង បណ្តាល​អ្នក​ជិះ​ម៉ូតូ​ទាំង​២​គ្រឿង​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​ហុងដា​ឌ្រី​ម​ដែល​បង្ក​បាក់​ខ្នង​ខាង​មុខ​ខ្ទេច​។ ភ្លាម​ៗ​នោះ​ភាគី​រង​របួស​ខាង​ម៉ូតូ​ឌ្រី​ម​ត្រូវ​បាន​បងប្អូន​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ជន​រង​គ្រោះ​ម៉ូតូ​វី​វ៉ា​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ផង​ដែរ ។ 

ប្រជាពលរដ្ឋ​នៅ​ចំណុច​កើតហេតុ​ទៅ​លើ​បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ​សង្កាត់​ត្រពាំង​ក្រសាំង​យ៉ាង​ខ្លាំង ព្រោះ​នៅ​រដូវប្រាំង​ក៏​មានទឹក​លិច​ផ្លូវ​ដែរ ហើយ​ទឹក​នៅ​លើ​ផ្លូវ​ខាងលើ​មិនមែន​ជា​ទឹក​ធម្មតា​ទេ គឺ​ទឹក​ស្អុយ​ដែល​បង្ហូរ​ចេញពី​រោងចក្រ​ស្បែកជើង​ជាប់​នៅ​កន្លែង​កើតហេតុ​។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ប្រព័ន្ធ​បង្ហូរទឹក​នៅ​ភូមិ​កើតហេតុ​ខាងលើ ប្រមាណ​មួយ​ឆ្នាំ​មុន​ឃើញ​មាន​ក្រុមហ៊ុន​រៀបចំ​ធ្វើ​ប្រព័ន្ធ​បង្ហូរទឹក​ដែរ តែ​តម្រូវ​ឱ្យ​ប្រជាជន​ចេញថ្លៃ​លូ​នៅ​មុខ​ផ្ទះ​ដោយ​តម្លៃ​ថ្លៃ​ពេក ហើយ​ប្រជាជន​មួយ​ចំនួន​មាន​លិទ្ធ​ភាព ហើយ​ខ្លះ​ទៀត​មិន​មាន​លិទ្ធ​ភាព​ក៏​បង្ក​ឱ្យ​រាំងស្ទះ​ជិត​មួយ​ឆ្នាំ​មិន​មាន​តំណោះស្រាយ​ទេ ព្រមទាំង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ដែល​ធ្វើ​ហើយ​មិន​មាន​ប្រព័ន្ធ​បង្ហូរទឹក​ចេញ ដោយសារ​ខាង​ផែស្ងួត​មិន​ឱ្យ​ទម្លុះ​ប្រព័ន្ធ​ទឹក​ចូល​ក្នុង​ប្រព័ន្ធ​លូ​ធំ​។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អស់ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​នៃ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕