ការចំណាយពេលវេលាច្រើនពេកក្នុងការអង្គុយ មានផលអវិជ្ជមានចំពោះបេះដូង និងទំហំចង្កេះរបស់អ្នក ។ នេះបើយោងតាមការសិក្សាថ្មីមួយបានបង្ហាញ ។ ការស្រាវជ្រាវនេះបានរកឃើញពីការទាក់ទងរវាងការងារស្រណុក និងការកើនទំហំចង្កេះធំជាងមុន និងហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង ។
ដើម្បីជៀសវាងគ្រោះថ្នាក់នេះ អ្នកគួរដើរយ៉ាងហោចណាស់១១គីឡូម៉ែត្រក្នុងមួយថ្ងៃ ឬចំណាយពេលប្រាំពីរម៉ោងក្នុងមួយថ្ងៃអង្គុយ រឺឈរឲ្យត្រង់ខ្លួន នេះបើយោងតាមអ្នកវិទ្យាសាស្ត្របានអះអាង ។
ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើកម្មករប្រៃសណីយ៍ក្នុងទីក្រុង Glaswegian ដែលមានសុខភាពល្អចំនួន ១១១នាក់ ត្រូវបានឲ្យរស់នៅដោយសុខស្រួល ព្រមទាំងមានអ្នកឃ្លាំមើលសកម្មភាពរបស់ពួកគេចំនួនប្រាំពីរថ្ងៃ ។
មនុស្ស ៤៥នាក់ ក្នុងចំណោមអ្នកចូលរួមការសិក្សានោះជាអ្នកធ្វើការក្នុងការិយាល័យ និង ៥៦នាក់ ជាអ្នកផ្ញើសំបុត្រប្រៃសណីយ៍ ។ នេះបើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រអន្តរជាតិស្តីពីការធាត់ ។
ការស្រាវជ្រាវនេះបានបង្ហាញថា អ្នកដែលធ្វើការងារនៅនឹងតុមានទំហំចង្កេះធំជាងមុន ដែលមានទំហំ ៩៧ស.ម បើប្រៀបធៀបទៅនឹងទំហំ ៩៤ស.ម និងមានការខុសឯកតា BMI ចំនួនមួយ ។
ពួកគេក៏មានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង ប្រហែល ២,២% បើធៀបទៅនឹង ១,៦% ក្នុងរយៈពេលជាង ១0ឆ្នាំ ។
ការស្រាវជ្រាវនេះបានបង្ហាញថា ទំហំចង្កេះនឹងកើនពីរសង្ទីម៉ែត្រ រីឯហានិភ័យនៃជំងឺសរសៃឈាមបេះដូងកើន 0,២% សម្រាប់រាល់ម៉ោង នៃការអង្គុយនៅលើសពីប្រាំម៉ោង។
លោកវេជ្ជបណ្ឌិត William Tigbe នៃ Warwick Medical School នៅឯសាកលវិទ្យាល័យ Warwick ដែលបានដឹកនាំការស្រាវជ្រាវនេះបាននិយាយថា៖ «ការចំណាយពេលវេលាយូរនៅក្នុងឥរិយាបថសុខស្រួលមានការទាក់ទងជាមួយការកើនទំហំចង្កេះ ទ្រីគ្លីសេរីដ (ជាតិខ្លាញ់នៅក្នុងឈាម) និងបន្ថយកម្រិតកូឡេស្តេរ៉ូលល្អ ដែលបញ្ហាទាំងអស់នេះបង្កើនហានិភ័យនៃជំងឺបេះដូង ។
កត្តាហានិភ័យទាំងនេះនឹងមិនមានចំពោះអ្នកដែលដើរបានជាង ១៥.000 ជំហានក្នុងមួយថ្ងៃ ស្មើនឹងការដើរបានចម្ងាយប្រមាណ១១គីឡូម៉ែត្រ ឬចំណាយពេលប្រាំពីរម៉ោងក្នុងមួយថ្ងៃអង្គុយ រឺឈរឲ្យត្រង់ ៕
ចែករំលែកព័តមាននេះ