ដឹកគ្រញូងចង់លោតឆត្រផងទៅមិចរួច…
ខេត្តសៀមរាប ៖ កម្លាំងរដ្ឋបាលព្រៃឈើមូលដ្ឋានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានចុះប្រតិបត្តិការប្រង្ក្រាបពួនស្ទាក់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿងដែលមានផ្ទុកឈើគ្រញូងពេញ
ខេត្តសៀមរាប ៖ កម្លាំងរដ្ឋបាលព្រៃឈើមូលដ្ឋានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានចុះប្រតិបត្តិការប្រង្ក្រាបពួនស្ទាក់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿងដែលមានផ្ទុកឈើគ្រញូងពេញ
ខេត្តសៀមរាប ៖ កម្លាំងរដ្ឋបាលព្រៃឈើមូលដ្ឋានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានចុះប្រតិបត្តិការប្រង្ក្រាបពួនស្ទាក់ចាប់រថយន្តស៊េរីទំនើបមួយគ្រឿងដែលមានផ្ទុកឈើគ្រញូងបំរុងលោតឆត្រឆ្ពោះទៅរកទីផ្សារដែលមានតម្លៃខ្ពស់ ។ ក្នុងប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើគ្រញូងនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ មីនា ត្រង់ចំណុចភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានឱ្យដឹងថា រថយន្តដែលត្រូវសមត្ថកិច្ចពួនស្ទាក់ចាប់បាននោះមានម៉ាកហាយឡែនឌ័រ ព័ណ៌ឈាមជ្រូក ស្លាកលេខ ភ្នំពេញ 2K-3540 ដែលផ្ទុកឈើគ្រញូងចំនួន៣៦ដុំ ទម្ងន់២៣៥គីឡូក្រាម ស្មើ០.១៩៥ម៉ែត្រគូប ខណៈបំរុងលោតឆត្រទៅរកទីផ្សារខ្ពស់ ។
លោកបន្តថា ក្នុងពេលស្ទាក់ចាប់រថយន្តនោះអ្នកបើកបរបានរត់គេចខ្លួនបាត់ប៉ុន្តែគេសង្ស័យថា រថយន្តដែលផ្ទុកឈើគ្រញូងនោះចេញដំណើរមកពីខេត្តឧត្តរមានជ័យហើយបំរុងឆ្ពោះទៅកាន់ព្រំប្រទល់ប្រទេសវៀតណាមជាប់ខេត្តត្បូងឃ្មុំ ។
លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ស្តីពីព្រៃឈើគឺត្រូវបិទប្រកាសរយៈពេល៣០ថ្ងៃ ដើម្បីឱ្យម្ចាស់ចូលខ្លួនមកទទួលកាផាកពិន័យ ប៉ុន្តែបើលើស៣០ថ្ងៃម្ចាស់មិនចូលខ្លួន មកទេនោះលោកនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ តែក្នុងករណីប្រមូលស្តុក និងដឹកជញ្ជូនឈើដ៏កម្រនេះ បើទោះបីម្ចាស់ចូលខ្លួនក៏ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការដែរព្រោះអ្នកបំផ្លាញឈើគ្រញូងវាគឺជាទោសឧក្រិដ្ឋ ។ បច្ចុប្បន្នរថយន្តដែលដឹកឈើគ្រញូងពេញ នោះបានមន្ត្រីរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ