ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីកាំកុងត្រូល​ពិនិត្យ​ទំនិញ​មាន​សារធាតុ​គីមី​ជា​ច្រើន​មុខ​ដែល​នាំ​ពី​ថៃ​ចូល​កម្ពុជា

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ពិសោធន៍​រាល់​មុខទំនិញ​គ្រឿង​ឧបភោគ បរិភោគ ដើម្បី​វិភាគ​រក​សំណល់​ថ្នាំ​កសិកម្ម និង​សារធាតុ​គីមី​ហាមឃាត់​ដែល​នាំ​ចេញ

ខេត្តឧត្តរមានជ័យ ៖ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ពិសោធន៍​រាល់​មុខទំនិញ​គ្រឿង​ឧបភោគ បរិភោគ ដើម្បី​វិភាគ​រក​សំណល់​ថ្នាំ​កសិកម្ម និង​សារធាតុ​គីមី​ហាមឃាត់​ដែល​នាំ​ចេញពី​ប្រទេស​ថៃ​មក​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មាន​ជ័យ​។

លោក កើត ស៊ី​ណា ប្រធាន​ស្នាក់​ការ​កាំកុងត្រូល​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ បានឱ្យ​ដឹង​ថា លោក​ខាន់ រ៉ាត់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តឧត្តរមានជ័យ បាន​ជំរុញ​ដល់​មន្ត្រី​កាំកុងត្រូល​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​នីមួយ​ៗ​ត្រូវ​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​ពិនិត្យ​ពិសោធន៍ ដើម្បី​វិភាគ​រក​សំណល់​ថ្នាំ​កសិកម្ម និង​សារធាតុ​គីមី​ជា​ប្រចាំ​រាល់​មុខទំនិញ​គ្រឿង​ឧបភោគ បរិភោគ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​កម្ពុជា បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ត​ថា កន្លង​មក មន្ត្រី​កាំកុងត្រូល​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ តែងតែបាន​យកចិត្ត​ទុក្ខ​ដាក់​ពិនិត្យ​រាល់​មុខទំនិញ​ដែល​នាំ​ចូល ជា​ពិសេស​គ្រឿង​ឧបភោគ បរិ​ភោគ ដូច​ជា ប្រហិត ឆ្អឹង​មាន់ ជង្គង់​មាន់​ដែល​ខូចគុណភាព នំ​កូន​ក្មេង​ដែល​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​នោះ មន្ត្រី​កាំកុងត្រូល​បាន​រុញ​ឱ្យ​ត្រឡប់​ទៅ​ក្នុង​ទឹកដី​ថៃ​វិញ តែ​មួយ​ចំនួន​មន្ត្រី​កាំកុងត្រូល​បាន​ដកហូត​យក​មក​កម្ទេច​ចោល និង​ធ្វើការ​អប់រំ​ដល់ពួក​គាត់​ឈប់​នាំ​ចូល​បន្ត​ទៀត​។

លោក​បាន​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​១៩ មីនា ២០១៧ នេះ លោក​បាន​ដឹកនាំ​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ពិនិត្យ ពិសោធន៍ ដើម្បី​រក​ថ្នាំ​កសិកម្ម និង​សារធាតុ​គីមី​រាល់​មុខទំនិញ ពិសេស​​គ្រឿង​ឧបភោគ បរិភោគ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ​នោះ​ពុំ​មាន​ជា​លទ្ធិ​ផល​នោះ​ទេ​៕