ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​នៅ​ប៉ោយ​ប៉ែ​ត​បើក​ឲ្យ​ខ្មែរ​ចូល​លេង បំពាន​អនុសាសន៍​សម្តេច​តេ​ជោ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​តំបន់​ជាយ​ដែន​ខ្មែរ​សៀម ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​មួយ​ចំនួន ទាំង​ស្របច្បាប់ និង មិន​ស្របច្បាប់ បាន​កំពុង​និង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​តំបន់​ជាយ​ដែន​ខ្មែរ​សៀម ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​មួយ​ចំនួន ទាំង​ស្របច្បាប់ និង មិន​ស្របច្បាប់ បាន​កំពុង​និង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​របៀប​អនាធិបតេយ្យ​បំផុត​បំពាន​នឹង​អនុសាសន៍​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា កាស៊ីណូ​ជា​ច្រើន​កន្លែង​នៅ​ប៉ោយ​ប៉ែ​ត​ដែល​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដោយ​សេរី​នោះ​មាន ៖​ឡាក់​គី កាស៊ីណូ​, ឡា​ហ្គ្រ​ន​កាស៊ីណូ , រិច​កាស៊ីណូ , និង ប៉ោយ​ប៉ែ​ត​ភែ​លេស​ផ្លាស​កាស៊ីណូ ។

សូម​បញ្ជាក់​ថា​៖ កាស៊ីណូ​ទាំង​៤​កន្លែង​ខាងលើ​នេះ មាន​៣​កន្លែង​នៅ​ចំណុច​រង្វង់​មូល និង​១​កន្លែង​នៅ​ខាងជើង​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។ កាស៊ីណូ​ខាងលើ​បាន​ដាក់ ជា​កន្លែង​ល្បែងស៊ីសង​ប្រភេទ​ភ្នាល់​បាល់ បើក​សម្រាប់​ឲ្យ​ខ្មែរ​ចូល​លេង​ដោយ​សេរី​យ៉ាង​អ​នា​ធិ​តេ​យ្យ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ពី​តំបន់​ជាយ​ដែនកម្ពុជា ថៃ ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​ទាំងនោះ​មានច្បាប់  ចេញពី​ក្រសួង​ពា​និ​ជ្ជ​កម្ម និង ហិរញ្ញវត្ថុ ត្រឹមត្រូវ ។ ក៏​ប៉ុន្តែ​ចំណុច​ដែល​គួរ​ឲ្យ​មាន​កត់សម្គាល់​នោះ ច្បាប់​កាស៊ីណូ​ទូ​ទាំង​ប្រទេស ដែល​ប្រមុខ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​មក​ហើយ​នោះ​គឺ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់​រូប ចូល​លេងល្បែង ស៊ីសង​ជា​ដាច់ខាត ។ ចំណែក​កាស៊ីណូ​ទាំងនោះ​គេ​សង្កេត​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល ក្រសួងមហាផ្ទៃ បាន​ដាក់​កម្លាំង​ឈរជើង ប្រចាំការ ២៤​លើ​២៤​ម៉ោង ដើម្បី​ការពារ​សន្តិសុខ និង ត្រួតពិនិត្យ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប មិន​ឲ្យ​ចូល​លេង​ល្បែងស៊ីសង នៅ​ក្នុង​កាស៊ីណូ​នោះ​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ កាស៊ីណូ មួយ​ចំនួន នៅ​ក្រុង​ប៉ោយ​ប៉ែ​ត កំពុង​តែ​បើក​ដំណើរការ​យ៉ាង​រលូន សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង របៀប​អនាធិបតេយ្យ​បំផុត ផ្គើន​ទៅ​នឹង​អនុសាសន៍ របស់​ប្រមុខ​ថ្នាក់ដឹកនាំ ជា​ពិសេស​នោះ គឺ​កាស៊ីណូ​ប៉ោយ​ប៉ែ​ត​ភែ​លេស​ផ្លាស នេះ​តែ​ម្តង គេ​បាន​ដាក់​ជា​កន្លែង​ភ្នាល់​បាល់ សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដោយ​សេរី​យ៉ាង​អនាធិបតេយ្យ​បំផុត ដោយ​មិន​ខ្វល់​ពី​បញ្ហា ភូមិ ឃុំ មាន​សុវត្ថិភាព និង សន្តិសុខ​សង្គម ទៅ​ថ្ងៃ​អនាគត​របស់​ប្រមុខ ថ្នាក់ដឹកនាំ នោះ​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប៉ោយ​ប៉ែ​ត បាន​អំពាវនាវ​ដល់​ក្រសួង​មាន​សមត្ថកិច្ច​ជំនាញ ក៏​ដូច​ជា​ប្រមុខ​ថ្នាក់ដឹកនាំ មេត្តា​ជួយ​ចាត់វិធានការ​រឹត​បន្តឹង​ដល់​សមត្ថកិច្ច​ជំនាញ​ឲ្យ​ជួយ​យកចិត្តទុកដាក់​ទប់ ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ចូល​លេង​ល្បែងស៊ីសង នៅ​ក្នុង​កាស៊ីណូ​របៀប​អនាធិបតេយ្យ​បែប​នេះ​តទៅ​ទៀត និង ចៀសវាង​កុំ​ឲ្យ​កើត​មាន​អំពើ​ចោរកម្ម ទៅ​ថ្ងៃ​អនាគត ៕