សងសឹកគំនុំចាស់ !
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារត្រូវគូទំនាស់
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារត្រូវគូទំនាស់
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារត្រូវគូទំនាស់កាប់នឹងដាវសាម៉ូរ៉ៃ ជាច្រើនដាវ ខណៈជនរងគ្រោះជិះម៉ូតូទៅតៀមលក់ឥវ៉ាន់បំរុងទិញស្រាផឹក ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ មីនា នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាក់ គឹមហៀន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជនសង្ស័យមានឈ្មោះ វ៉ាត សារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មុនពេលលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅទិញស្រានៅតៀមលក់ឥវ៉ាន់ ជាកន្លែងកើតហេតុពេលកំពុងទិញស្រានោះ ស្រាប់តែឈ្មោះ វ៉ាត សារ៉ាត ដែលកំពុងផឹកស្រានៅទីនោះឃើញក៏ស្ទុះយកដាវសាម៉ូរ៉ៃដេញកាប់ ជនរងគ្រោះជាច្រើនដាវបណ្តាលឱ្យរងរបួសជាទម្ងន់ដេកដួលទៅលើដី ក្រោយពេលកាប់ហើយជនដៃដល់បានរត់គេចខ្លួនបាត់ចំណែកជនរងគ្រោះត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ និងជនដៃដល់កន្លងមកធ្លាប់មានទំនាស់នឹងគ្នាលុះពេលជួបគា្ន ជនដៃដល់ក៏បញ្ចេញកំហឹងដើម្បីសងសឹកគំនុំចាស់ ៕
ចែករំលែកព័តមាននេះ