យុវសិស្ស5នាក់បែកគំនិតច្នៃគ្រាប់បែក(មានវីដេអូ)
ខេត្តបាត់ដំបង ៖ ក្រុមអ្នកបច្ចេកទេសក្រៅសាលាវ័យក្មេងចំនួន៥នាក់ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ និង១៨ មីនា ក្រោយពីមានការសង្ស័យថា
ខេត្តបាត់ដំបង ៖ ក្រុមអ្នកបច្ចេកទេសក្រៅសាលាវ័យក្មេងចំនួន៥នាក់ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ និង១៨ មីនា ក្រោយពីមានការសង្ស័យថា
ខេត្តបាត់ដំបង ៖ ក្រុមអ្នកបច្ចេកទេសក្រៅសាលាវ័យក្មេងចំនួន៥នាក់ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបានកាលពីថ្ងៃទី១៧ និង១៨ មីនា ក្រោយពីមានការសង្ស័យថា ពួកគេបានកែឆ្នៃគ្រាប់បែកដែលផ្សំឡើងពីរំសេវផាវ និងដុំថ្ម ហើយបានជិះម៉ូតូយកទៅបោកបង្កជាសំឡេងលាន់ដូចរន្ទះធ្វើឲ្យភ្ញាក់ផ្អើលដល់ពលរដ្ធនៅភូមិដង្គត់ថ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ។
យោងតាមរបាយការណ៏របស់អធិការដ្ឋាននគរបាលស្រុកបាណន់បានឲ្យដឹងថា អ្នកបច្ចេកទេសក្រៅសាលាវ័យក្មេងទាំង៥នាក់នោះមាន ទី១-ឈ្មោះ អុន ផានេត អាយុ១៨ឆ្នាំ អ្នកបញ្ជា, ទី២-ឈ្មោះ អ៊ន សុភាព ហៅពៅ អាយុ១៩ឆ្នាំ អ្នកកែច្នៃ, ទី៣-ឈ្មោះ សុំ ចាន់រ៉ុង ហៅញ៉ាញ់ អាយុ១៥ឆ្នាំ អ្នកច្នៃ, ទី៤-ឈ្មោះ ហៀប ថានុន អាយុ១៣ឆ្នាំ ជាអ្នកបង្រៀនគេឲ្យចេះច្នៃបន្ត និងទី៥-ឈ្មោះ ម៉េត ភារៈ អាយុ១៦ឆ្នាំ កំពុងរៀនតាមគេ ពួកគេទាំងអស់គ្នាជាយុវសិស្ស រស់នៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ។
លោកស្នងការរងខេត្តបានឱ្យដឹងថា ករណីនេះបានផ្ដើមចេញពីពលរដ្ធម្នាក់ដែលបានប្រទះឃើញថង់ខ្មៅមួយ ដែលច្រកដុំថ្មនៅក្បែររបងផ្ទះគាត់កាលពីដើមខែមីនា ហើយគាត់បានយកទៅបោះចោល ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែកធ្វើឲ្យមានការភ្ញាក់ផ្អើលទើបរាយការណ៏ប្រាប់សមត្ថកិច្ចតែម្ដង ។ ប៉ុន្តែលោកថា ក្នុងពេលសមត្ថកិច្ចកំពុងស្រាវជ្រាវស្រាប់តែនៅថ្ងៃទី១៥ មីនា មានក្មេងប្រុស៣នាក់ជិះម៉ូតូឌុបគ្នាយកគ្រាប់បែកច្នៃនេះទៅបោកនៅក្នុងភូមិថ្មី ឃុំតាគ្រាម បង្កការភ្ញាក់ផ្អើលទាំងព្រឹក ហើយត្រូវកម្លាំងប្រជាការពារចាប់ឆែកឃើញគ្រាប់បែកច្នៃ១គ្រាប់ទៀត យកទៅប្រគល់ឲ្យមន្ត្រីនគរបាលប៉ុស្ដ៏ តែជនទាំង៣នាក់បានជិះម៉ូតូរត់បាត់ភ្លាមៗដែរ ។ លោកបានបញ្ជាក់ថា លោកស្នងការខេត្តក៏បានបញ្ជាឲ្យកម្លាំងជំនាញរបស់ស្នងការខេត្ត និងកម្លាំងនគរបាលស្រុកបាណន់ធ្វើការស្រាវជ្រាវរហូតតាមឃាត់ខ្លួនក្រុមកែច្នៃគ្រាប់បែកបានចំនួន៥នាក់នៅថ្ងៃទី១៧ និង១៨ មីនា រួមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនផង ។
ក្រោយពីឃាត់ខ្លួនបានក្រុមអ្នកវិទ្យាសាស្ត្រក្រៅសាលាវ័យក្មេងទាំង៥នាក់នេះបានសារភាពថា ពួកខ្លួនពិតជាបានកែច្នៃគ្រាប់បែកនេះមែន ។ ក្រុមនេះនិយាយថា ការច្នៃគ្រាប់បែកនេះគឺគ្រាន់ទុកសម្រាប់បោកគម្រាមគួរសត្រូវរបស់ខ្លួន ហើយការបំផ្ទុះកន្លងមកគ្រាន់តែជាការសាកល្បងកម្លាំងផ្ទុះតែប៉ុណ្ណោះ ។ ក្រុមនេះបានបង្ហាញពីបច្ចេកទេសនៃធាតុផ្សំក្នុងការកែច្នៃគ្រាប់បែកដោយនិយាយថា «ពួកគេបានយករំសេវផាវគ្រាប់បែក៥គ្រាប់ ដុំថ្មប៉ុនៗម្រាមដៃ១ក្ដាប់ លាងទឹកហាលថ្ងៃឲ្យស្ងួត រួចយករុំស្រោបថង់ដៃ៣ជាន់ និងរុំស្កុតខ្មៅពីក្រៅឲ្យតឹងណែនល្អជាការស្រេច» ប៉ុន្តែគេនូវមិនទាន់ទម្លាយអំពីប្រភពដែលខ្លួនបានហាត់រៀនវិធីសាស្ត្រកែច្នៃគ្រាប់នេះនៅឡើយទេដែលសមត្ថកិច្ចកំពុងសួរនាំ ៕
ចែករំលែកព័តមាននេះ