ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យចាស់​ពោល​ថា «​រ​ពិស​ដៃ​ផ្ទៃ​ឆ្អែត​» ! ចំណែក​បុរស​ម្នាក់​នេះរ​ពិស​ដៃ​ជាប់​ខ្នោះ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជាប់ចោទ​ពី​បទបំពាន​កេរ្តិ៍ខ្មាស់ត្រូវ​បាន​ជន​រង​គ្រោះ​ប្តឹង​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជាប់ចោទ​ពី​បទបំពាន​កេរ្តិ៍ខ្មាស់ត្រូវ​បាន​ជន​រង​គ្រោះ​ប្តឹង​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កេ​ត  សិលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ  ជន​នេះ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បាន​ប្រព្រឹត្ត​អំពើ​បំពាន​កេរ្តិ៍ខ្មាស់​ទៅ​លើ​នារី​ម្នាក់​ឈ្មោះ ធ​.​គ​.​ធ អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​គ្លីនិក​ឯកជន​មួយ​កន្លែងខណៈ​ពេល​ដែល​ជនជាប់ចោទ​និង​ជន​រង​គ្រោះ​បាន​ជិៈ​រថយន្តក្រុង​ដែល​ធ្វើ​ដំណើរ​នៅ​ពេល​យប់​តាម​ផ្លូវ ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត ។

លោក​មេបញ្ជាការ​រង​បាន​បញ្ជាក់​ថា បើ​តាម​បណ្តឹង​នារី​រង​គ្រោះ​បាន​រៀបរាប់​ថា ចេញដំណើរ​ពី​ភ្នំពេញ រូប​នាង​បាន​ជិះ​កៅអី​1A​ជិត​នារី​ម្នាក់​ទៀត​ដែល​អាយុ​ប្រហាក់ប្រហែល​នាង នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៨ មីនា នារី​ម្នាក់​បាន​ចុះ​នៅ​បេនឡាន​ខេត្តបាត់ដំបង ដោយនៅ​តែ​នាង​ម្នាក់ឯង​ជិះ​បន្ត​មក​ខេត្តបន្ទាយមានជ័យ ដោយ​ដេក​លក់​នៅ​លើ​កៅអី​1A លុះដល់​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ដដែល ស្រាប់តែ​មាន​មនុស្ស​ប្រុស​ម្នាក់​ធ្វើ​សកម្មភាព​យកដៃ​លូក​ចូល​ក្នុង​អាវ​ស្ទាប​ដើមទ្រូង​របស់​នាង ធ្វើ​ឲ្យ​ភ្ញាក់​ស្រែ​ន​ឆោឡោ ទើប​ឈ្មោះ កេ​ត សិលា រត់​ទៅ​ដេក​នៅ​កៅអី​ក្រោយ​វិញ ។

ក្រោយ​ពី​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ និង​ដោយ​មាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី បូ​រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កម្លាំង​កង​រាជ​អាវុធ​ខេត្ត បាន​ចាប់​ឃាត់ខ្លួន​ជនជាប់ចោទ​ឈ្មោះ កេ​ត សិលា មក​ធ្វើការ​សាកសួរ ។ លោក​មេបញ្ជាការ​រង​បាន​បញ្ជាក់​ទៀត​ថា ពេល​ដែល​ធ្វើការ​សាកសួរ​ចម្លើយ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនជាប់ចោទ​បាន​សារភាព​ពី​សកម្មភាព​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​ទៅ​លើ​រូប​នារី​រង​គ្រោះ ដូច​ជា​ការ​ចោទប្រកាន់​នោះ​មែន ៕