ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកការចរាចរណ៍ នៅតំបន់ទួលអំពិល ខេត្តកំពង់ឆ្នាំង ដោយសារទឹកជន់លិច​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ កំណាត់ផ្លូវប្រមាណ ២គីឡូម៉ែត្រ ទៅវត្តទួលអំពិល ត្រូវបានអាជ្ញាធរ ក្រុងកំពង់ឆ្នាំង បានជូនដំណឹង ផ្អាកការចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន បន្ទាប់ពីទឹកលិចផ្លូវ ដោយកន្លែង។…

ខេត្តកំពង់ឆ្នាំង៖ កំណាត់ផ្លូវប្រមាណ ២គីឡូម៉ែត្រ ទៅវត្តទួលអំពិល ត្រូវបានអាជ្ញាធរ ក្រុងកំពង់ឆ្នាំង បានជូនដំណឹង ផ្អាកការចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន បន្ទាប់ពីទឹកលិចផ្លូវ ដោយកន្លែង។

បន្ទាប់ពីស្ថានភាពទឹកជំនន់ បានជន់លិចដោយកន្លែងលើកំណាត់ផ្លូវ ទៅទួលអំពិល ស្ថិតនៅក្នុងភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១០តុលា ឆ្នាំ២០២២ នេះ រដ្ឋបាលក្រុងកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹង ផ្អាកការចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តាអាសន្ន ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ និងដើម្បីថែរក្សាផ្លូវ មិនឱ្យបាក់ស្រុតផងដែរ។

សូមបញ្ជាក់​ថា កំណាត់ផ្លូវទៅវត្តទួលអំពិល គឺមានប្រវែង ១៨០០ម៉ែត្រ កសាងដោយសប្បុរសជន នៅរាជធានីភ្នំពេញ ដែលធ្វើឲ្យតំបន់ទួលអំពិល ដែលមិនសូវមានមនុស្សទៅដល់ បានក្លាយទៅជាទីប្រជុំជនកុះករ និងមានចរាចរណ៍ទៅមក ហើយបានប្រែក្លាយតំបន់​ទួលអំពិលទៅជាតំបន់ទេសចរណ៍ផងដែរ។

ប៉ុន្តែដោយសារសារភាពទឹកឡើងលិចដោយកន្លែង ទើបអាជ្ញាធរក្រុងកំពង់ឆ្នាំង ផ្អាកចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ចរាចរណ៍លើផ្លូវនេះ នឹងបើកឡើងវិញ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ