ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ប្រាប់​បុណ្យ​ឱ្យ​ម្ដាយ​ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​បាត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបនឹង​ទិញ​ម៉ូតូ​មិន​ទាន់​ធ្វើ​ស្លាក​លេខ​ផង​បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​បុណ្យ​សង្ឃទាន​ឱ្យ​ម្ដាយ​ដល់​ពាក់កណ្ដាល​ផ្លូវ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបនឹង​ទិញ​ម៉ូតូ​មិន​ទាន់​ធ្វើ​ស្លាក​លេខ​ផង​បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​បុណ្យ​សង្ឃទាន​ឱ្យ​ម្ដាយ​ដល់​ពាក់កណ្ដាល​ផ្លូវត្រូវ​បាន​ជនប្រដាប់អាវុធ​បាញ់​មួយ​គ្រាប់​ប្លន់​យក​ម៉ូតូ​ទៅ​ដោយ​​សុវត្ថិភាព  ហេតុការណ៍​នេះ​កើតឡើង​កាលពីរ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ មីនា ស្ថិត​នៅ​ក្នុងភូមិ​ទួល ឃុំ​បើក ស្រុក​ឈូក ខេត្តកំពត ។ ជន​រង​គ្រោះ​មានឈ្មោះ រុំ រុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កសិក​រ​មាន​ប្រពន្ធ​ឈ្មោះ វឿ​ន ឈៀង អាយុ​២៩​ឆ្នាំ ជា​កសិករ អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​សម្ដី​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្ដី​របស់​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ អត់​ស្លាក​លេខ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​គោលបំណង​ទៅ​ប្រាប់​បុណ្យ​សង្ឃទាន​ឱ្យ​ម្ដាយ ខណៈ​ពេល​ជិះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​បាន​ជួប​ជនប្រដាប់អាវុធ​២​នាក់​ជិះ​ម៉ូតូ​សង់​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ជិះ​មក​តាម​ពីក្រោយ​បាន​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ចំ​ត្រគៀក​ខាងឆ្វេង​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​ជិះ​ទៅ​បាត់​ដោយ​សុវត្ថិភាព បន្សល់​ទុក​ឱ្យ​ជន​រង​គ្រោះ​ដេក​សន្លប់​នៅ​តាម​ផ្លូវ​តែ​ម្នាក់ឯង ។ នៅ​ពេល​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ជួយ​ទូរស័ព្ទ​ប្រាប់​ទៅ​បងប្អូន​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពត ដោយសារ​ស្ថានភាព​ជំងឺ​មាន​សភាព​ធ្ងន់ធ្ង​រ​ពេក​ត្រូវ​បាន​លោកគ្រូ​ពេទ្យ​ប​ញ្ចួ​ន​ទៅ​សង្គ្រោះ​បន្ទាប់​នៅ​ពេទ្យ​ព្រះ​កុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ៕