លោក ឌិត ទីណា អនាគតរដ្ឋមន្ត្រីក្រសួងកសិកម្ម ជានរណា?
- ភ្នំពេញ
ភ្នំពេញ៖ លោក ឌិត ទីណា ជាកូនប្រុសរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល។ លោករៀនចប់ជំនាញរ៉ែ នៅទីក្រុងប៉ារីស…
ភ្នំពេញ៖ លោក ឌិត ទីណា ជាកូនប្រុសរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល។ លោករៀនចប់ជំនាញរ៉ែ នៅទីក្រុងប៉ារីស…
ភ្នំពេញ៖ លោក ឌិត ទីណា ជាកូនប្រុសរបស់លោក ឌិត មន្ទី ប្រធានតុលាការកំពូល។ លោករៀនចប់ជំនាញរ៉ែ នៅទីក្រុងប៉ារីស ប្រទេសបារាំង មុននឹងវិលត្រឡប់មកបម្រើការងារក្នុងជួររាជរដ្ឋាភិបាល ដោយចាប់ផ្តើមជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ហើយឡើងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ក្រោយមក លោក ឌិត ទីណា បានកាន់ការ ជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បន្តដល់សព្វថ្ងៃ។
កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ចំថ្ងៃជ័យជម្នះលើខ្មែរក្រហម លោក ឌិត ទីណា ក៏ធ្លាប់ឈរឈ្មោះ ជាបេក្ខជនបម្រុង លំដាប់លេខរៀងទី២ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកណ្តាល។
ក្រោយការបោះឆ្នោត និងការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៥ នៅឆ្នាំ២០១៣ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានបំបែកជាពីរ។ គឺក្រសួងរ៉ែ និងថាមពល ដែលមានលោក ស៊ុយ សែម ជារដ្ឋមន្ត្រី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានលោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រី។
ឯកសារក្នុងហ្វេសប៊ុកផ្លូវការរបស់លោក ឌិត ទីណា បង្ហាញថា លោក បានរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ ចន្លោះពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៤ មុននឹងលោក ចាកចេញទៅរៀនថ្នាក់វិទ្យាល័យ នៅប្រទេសបារាំង Lycée Gérard de Nerval bac ក្នុងឆ្នាំ១៩៩៦។ លោក ឌិត ទីណា ក៏បានរៀនចប់ជំនាញរ៉ែ នៅសាលាជាតិរ៉ែ នៅទីក្រុងប៉ារីស ប្រទេសបារាំង École Nationale Superieure des mines de Paris។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៩ លោក ឌិត ទីណា ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ក្រោយមក លោកឡើងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មុននឹងផ្ទេរមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បន្តរហូតដល់សព្វថ្ងៃ។
សូមរម្លឹកថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ មានការផ្សព្វផ្សាយនូវលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានដកតំណែង កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ក្នុងអំឡុងពេលលោក បំពេញបេសកកម្ម នៅអឺរ៉ុប ដោយយកភរិយាទៅជាមួយផង។
ឆ្លើយតបនឹងការស្នើសុំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋសភាបានកំណត់បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២៕
ចែករំលែកព័តមាននេះ