ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​យល់! ធ្វើចឹង​បាន​អី? ​

7 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​បុរស​ម្នាក់​ត្រូវ​​​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​​សាកសួរ​ បន្ទាប់​ពីគាត់​​​​បាន​ទូរស័ព្ទ​ចូលមក​វិទ្យុ​មួយ​ក្នុងស្រុក​ ហើយ​រាយ​ការណ៍​ថា ​រូបគេ​ត្រូវ​ចោរប្លន់​ ខណៈដែល​រូបគេ​ដេក​អោប​ស្រី​ស្នេហ៍​ក្នុងផ្ទះ​សំណាក់​​យ៉ាង​រំភើយសោះ​ ។ ​ការ​ធ្វើ​បែប​នេះ​ បាន​ឱ្យ​​

ខេត្ត​កំពង់ស្ពឺ ៖ ​បុរស​ម្នាក់​ត្រូវ​​​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​​សាកសួរ​ បន្ទាប់​ពីគាត់​​​​បាន​ទូរស័ព្ទ​ចូលមក​វិទ្យុ​មួយ​ក្នុងស្រុក​ ហើយ​រាយ​ការណ៍​ថា ​រូបគេ​ត្រូវ​ចោរប្លន់​ ខណៈដែល​រូបគេ​ដេក​អោប​ស្រី​ស្នេហ៍​ក្នុងផ្ទះ​សំណាក់​​យ៉ាង​រំភើយសោះ​ ។ ​ការ​ធ្វើ​បែប​នេះ​ បាន​ឱ្យ​​សមត្ថ​កិច្ច​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ​ដើម្បី​ស្ទាក់​រកមុខ​សញ្ញា​ប្លន់ ។ តែ​​ទីបំផុត​បាន​ត្រឹម​ហត់​ ក្រោយពី​​ស្រាវជ្រាវ​ទើប​ដឹង​ថា ​ជា​រឿង​លេងសើច​។

បុរស​ដែល​បំប៉ោង​ព័​ត៌​មាននេះ ​​ឈ្មោះ​នួន សុ​វ​ណ្ណា​រ៉ា ដែល​​ជន​​​ដេក​ក្នុងផ្ទះ​​សំណាក់​មួយ​​កន្លែង ​ក្នុង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ​ ។

ប្រភព​ពី​​សមត្ថកិច្ច​​ថា​ ​​បុរស​រូប​នេះ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​វិទ្យុ​​ថា​ ត្រូវ​ចោរប្លន់​ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់ ក៏ត្រូវ​សមត្ថកិច្ច​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែងភ្លាម​ៗ​តែ​ម្តង​ ។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ហួសចិត្ត​នោះ​ គឺ​នៅ​ពេល​​ទៅ​ដល់​ បែរជា​គ្មាន​ហេតុការណ៍​អ្វី  កើត​ឡើង​ឡើយ​ ក្រៅពី​ឃើញ​ជន​បំពុល​ព័ត៌​មាន​រូប​នេះ ​ដេក​អោប​​ស្រី​ស្នេហ៍ធ្វើ​ព្រងើយ​យ៉ាង​មាន​សេចក្តីសុខ​បំផុត​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​។