ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាម៉េច​! បនល្បែងនៅក្លៀកសមត្ថកិច្ចស្រុកថ្មគោល?​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភព​​បានឱ្យ​​ដឹង​​ថា បន​ល្បែងស៊ីសង​​គ្រប់​ប្រភេទ កំពុង​បើក​ដំណើរការ​យ៉ាង​រលូន និង​កាន់តែ​គគ្រឹក​គគ្រេង ក្រោម​ក្លៀក​​សមត្ថកិច្ច​ស្រុក​ថ្មគោល បន្ទាប់​ពី​វង់ល្បែងដ៏​ធំ​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​ផ្អាក់​ជា​បណ្ដោះអាសន្ន កាលពី​ជាង​១
សបា្តហ៍​​មុន ។

ខេត្តបាត់ដំបង ៖ ប្រភព​​បានឱ្យ​​ដឹង​​ថា បន​ល្បែងស៊ីសង​​គ្រប់​ប្រភេទ កំពុង​បើក​ដំណើរការ​យ៉ាង​រលូន និង​កាន់តែ​គគ្រឹក​គគ្រេង ក្រោម​ក្លៀក​​សមត្ថកិច្ច​ស្រុក​ថ្មគោល បន្ទាប់​ពី​វង់ល្បែងដ៏​ធំ​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​ផ្អាក់​ជា​បណ្ដោះអាសន្ន កាលពី​ជាង​១
សបា្តហ៍​​មុន ។

បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា វង់ល្បែង​នោះ​មាន​ចំនួន​២​កន្លែង គឺ​មួយ​​កន្លែង​បើក​លែង​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ និង​មួយ​កន្លែង​ទៀត​ បើក​លេង​ក្នុង​ដី​ឡួ​ត៍ ដែល​ស្ថិត​ក្នុងភូមិ​អូរ​ញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល​។

អ្នក​ភូមិ​អះអាង​ថា បាន​បើក​ដំណើរការ​ច្រើន​ឆ្នាំ​ហើយ មិន​ដែល​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ភូមិ​សង្ស័យ​ថា សមត្ថកិច្ច​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បន​ល្បែងស៊ីសង​ខុសច្បាប់​នេះ ជា​ថ្នូរ​នឹង​សំណែន​ប្រចាំខែ​។ កាលពី​ពេល​ថ្មី​ៗ​​កន្លង​ទៅ​នេះ សមត្ថ​កិច្ច​​​បាន​បិទ​​បន​ល្បែង​ដ៏​​ធំ​ដុះ​ស្លែ​មួយ​កន្លែង ដែល​សំ​ងំ​លេង​នៅ​ជាយក្រុង​បាត់ដំបង ហើយ​ក្រុម​អ្ម​ក​លេង​បាន​ស្វះ​ស្វែងរក​ទីតាំង​ថ្មី​ដែល​អាច​អំណោយផល ដើម្បី​បើក​លេង តែ​មិន​ទាន់​ប្រាកដ​រហូត​ដល់​ពេល​នេះ​។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​អ្នកលេង​ល្បែង​ដែរ​បាន​ប្រាប់​ថា អ្នកលេង​ធំ​ៗ​មួយ​ចំនួន​កុះ​ពុង​សម្រុក​ទៅ​លេង​នៅ​ទីតាំង​ភូមិ​អូរ​ញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ព្រោះ​នៅ​ទីនោះ​មាន​អ្នកលេង​ធំ​ៗ ហើយ​អ្នក​ធ្វើ​មេ​សុទ្ធតែ​អនិកជន​ខ្មែរ​មក​ពី​អា​មេ​រិ​ក​ទៀត​ផង​។

ប្រភព​ដដែល​​បញ្ជាក់​​ថា នៅ​ទីនោះ​មិន​ត្រិ​ម​តែ​សំបូរ​ទឹកប្រាក់​លេង​ចាញ់​ឈ្នះ​រាប់​ម៉ឺន​ដុល្លា​រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធានា​សុ​ន្តិ​សុខ​ល្អ​ទៀត​​ផង ព្រោះ​អ្នក​ដែល​រំខាន​មាន​តែ​អ្នក​សារព័ត៌មាន​ទេ រីឯ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ត្រូវ​ថ្នាំ​សណ្ដំ​ដេក​លក់​អស់ហើយ ​។

ដូច្នេះ​ហើយ​ ទើប​បន​ល្បែង​ទាំង​២​កន្លែង​នេះ​ អាច​បើក​ដំណើ​រ​ការ​បាន​ដោយ​សុវត្ថិភាព​ទាំង​យប់​ទាំង​ថ្ងៃ​ មិន​រំខាន​ដំណេក​សមត្ថកិច្ច​ឡើយ​ ។