ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់មិនចង់ឱ្យពិបាកតទៅទៀត…

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​​៖ បុរស​ម្នាក់ត្រូវគេដឹងថា​ បាន​​តូចចិត្ត​​ខ្លួន​មានជំងឺ​ហើយគ្មាន​ប្រាក់​​​ព្យាបាល ក៏សម្រេច​ចិត្ត​ចង.ក​សម្លា.ប់​ខ្លួន​​ទៅ​នឹង​ធ្នឹម​ផ្ទះ កើតឡើង​កាលពី​វេលា​ម៉ោង០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ស្ថិតនៅ​ក្នុងភូមិ​​-ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់​ឆ្នាំង ។

ខេត្តកំពង់ឆ្នាំង ​​៖ បុរស​ម្នាក់ត្រូវគេដឹងថា​ បាន​​តូចចិត្ត​​ខ្លួន​មានជំងឺ​ហើយគ្មាន​ប្រាក់​​​ព្យាបាល ក៏សម្រេច​ចិត្ត​ចង.ក​សម្លាប់​ខ្លួន​​ទៅ​នឹង​ធ្នឹម​ផ្ទះ កើតឡើង​កាលពី​វេលា​ម៉ោង០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ មីនា ស្ថិតនៅ​ក្នុងភូមិ​​-ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់​ឆ្នាំង ។

​ប្រភពឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះអែម រ៉េ​ង អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ​។ ​ប្រភពបន្តថា ​រាល់ថ្ងៃ គេ​ឃើញ​បុរស​​​នោះ តែងតែ​បើកភ្លើង​ដេក​ក្រោមផ្ទះ​​ជា​ប្រចាំ ប៉ុន្តែ​នៅ​ថ្ងៃ​កើតហេតុ​​​ស្រាប់តែ​មាន​សភាព​ងងឹតឈឹង ត្រូវគ្រួសារ​មានការ​សង្ស័យ​ បាន​នាំ​គ្នា​ចុះពីលើផ្ទះ​ទៅ​ក្រោមផ្ទះ​មើល ​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​បាន​ចង.កសម្លាប់​ខ្លួន​​បាត់​ទៅ​ហើយ ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច  ដើម្បី​ពិនិត្យ ។

​ក្រោយ​​ពិនិត្យ​​​សាកសព​រួច សមត្ថកិច្ច​​សន្និដ្ឋាន​ថា បុរស​រូប​នេះ​ពិតជា​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ​។