ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហាវ! ​បំផ្ទុះ​​ទូ ATM ទាំងកណ្តាល​អធ្រាត្រ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទូ​ម៉ាស៊ីន ATM របស់​ធនាគារ​មួយ​កន្លែង​ត្រូវ​បាន​ផ្ទុះ ដោយ​សង្ស័យ​មាន​មនុស្ស​លួច​ដាក់​គ្រាប់បែក​បំផ្ទុះ បណ្តាល​ឱ្យ​ខូចខាត​ស្ទើរ​ទាំងស្រុង ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលអធ្រាត្រ នៅ​វេលា​ម៉ោង​១២ និង​៤៥​នាទី​ចូល​ថ្ងៃ​ទី​១៨ មីនា ស្ថិត​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ពី​សន្តិសុខ​ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​ខាងលើ មិន​មាន​នរណា​ម្នាក់​ឃើញ​ហេតុ​ការណ៍​​នេះ​ច្បាស់​​ទេ ដោយ​គ្រាន់តែ​ឮ​សូរ​លាន់​ផ្ទុះ​ដូច​គ្រាប់បែក ហើយ​សង្ស័យ​ថា រថយន្ត​បែក​កង់ ព្រោះ​កន្លង​មក​តែងតែមាន​រថយន្ត​បែក​កង់​ជា​ញឹកញាប់ ។ ស្រប​ពេល​នោះ​បាន​នាំ​គ្នា​ចេញ​ទៅ​មើល​ស្រាប់តែ​ឃើញ​ម៉ាស៊ីន ATM​ខ្ទេច ដោយ​ផ្ទុះ​កញ្ចក់​ប៉ើង​ចេញ​មក​ក្រៅ​ខូចខាត​ស្ទើរ​ទាំងស្រុង តែ​មិន​ទាន់​ផ្ទុះ​ដល់​ទូដែក​ដាក់​លុយ​នោះ​ទេ ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​អ្នកឯកទេស​គ្រប់គ្រង​ទូ ATM ទទួល​សញ្ញា​ប្រកាស​អាសន្ន​ពី​ទូ ATM ក៏​នាំ​គ្នា​មក​ពិនិត្យ​មើលទូ​ដក​ប្រាក់​ដែល​មាន​បញ្ហា​នោះ ពេល​មក​ដល់​កន្លែង​កើតហេតុ​បានឃើញ​កញ្ចក់​ទូ​ដក​ប្រាក់​បែក​កញ្ចក់​ពាសពេញ​លើ​ផ្លូវ​ ។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកជំនាញ​ទូ​ATM​ថា កន្លង​មក​ទូ ATM គ្រប់​សាខា គឺ​មិន​ដែល​មាន​បញ្ហា​ដូច​ករណី​ខាងលើ​នោះ​ទេ ហើយ​មិន​ពាក់ព័ន្ធ​នឹង​ករណី​ទុ​ស្សេ​ខ្សែភ្លើង​ទេ ព្រោះ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ភ្លើង​កម្រិតស្តង់ដារ​ត្រឹមត្រូវ ។ ដោយឡែក នៅ​ជាប់​នឹង​ទូ ATM មាន បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព ប៉ុន្តែ​ពេល​ដែល​ផ្ទុះ​ភ្លាម​ៗ​នេះ កាមេរ៉ា​សុវត្ថិភាព​មាន​បញ្ហា​មិន​ទាន់​អាច​ឆែក​បាន​នៅឡើយ​ទេ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​បាន​ចុះ​ទៅ និង​យក​ខ្សែ​ហ៊ុម​ព័ទ្ធ​ការពារ​កន្លែង ដើម្បី​រង់ចាំ​ផ្នែក​ជំនាញ​ពិនិត្យ​កោសល្យវិច័យ ។ បន្ទាប់​ពី​ពិនិត្យ​រួច​ហើយ សមត្ថកិច្ច​មិន​ទាន់​អះអាង​ថា ជា​ករណី​អ្វី​ពិតប្រាកដ​នៅឡើយ ។