ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន ទៅ​សាលាដំបូង​ខេត្ត

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ គង់ និ​ច ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ គង់ និ​ច ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះ​វិហារ​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ពាក់ព័ន្ធ​ករណី​ចែកចាយ គ្រឿងញៀន នៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

តាម​ការ​បញ្ជាក់​ពី​លោក​វរៈសេនីយ៍ឯក ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ បាន​ធ្វើការ​បង្ក្រាប ករណី​ជួញដូរ ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវភ្លោះ ក្បែរ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ វេលា​ម៉ោង​៨​នឹង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៧​កន្លង​ទៅ ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​នេះ ជិះ​ម៉ូតូ​មក​ឈប់ នៅ​ចំណុច​កើត​ហ​តុ​ខាងលើ បម្រុង​នឹង​ធ្វើ​សកម្ម ភាព​ចែកចាយ​ថ្នាំ​ញៀន ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ប្រាកដ​មែន​។

ក្នុង​ការ​ចុះ​ឃាត់ខ្លួន​នេះ​ដែរ សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់ មាន​ទម្ងន់ ០.៤៤​ក្រាម ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​១​គ្រឿង ស៊េរី​២០១៥ និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ផង​ដែរ​។ បន្ទាប់​មក​ក៏​បាន​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ ដើម្បី​សាកសួរ ហើយ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​បន្ថែម​។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជនសង្ស័យ​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕