ប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត
ខេត្តកណ្ដាល ៖ លោក លាវ ស្រេង ព្រះរាជអាជ្ញា សាលាដំបូងខេត្តរតនគីរី ត្រូវបានផ្ទេរភារកិច្ច មកកាន់តំណែង ជាព្រះរាជ្ញអាជ្ញា សាលាដំបូងខេត្តកណ្ដាល
ខេត្តកណ្ដាល ៖ លោក លាវ ស្រេង ព្រះរាជអាជ្ញា សាលាដំបូងខេត្តរតនគីរី ត្រូវបានផ្ទេរភារកិច្ច មកកាន់តំណែង ជាព្រះរាជ្ញអាជ្ញា សាលាដំបូងខេត្តកណ្ដាល
ខេត្តកណ្ដាល ៖ លោក លាវ ស្រេង ព្រះរាជអាជ្ញា សាលាដំបូងខេត្តរតនគីរី ត្រូវបានផ្ទេរភារកិច្ច មកកាន់តំណែង ជាព្រះរាជ្ញអាជ្ញា សាលាដំបូងខេត្តកណ្ដាល ជំនួសលោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល ដែល ផ្ទេរទៅកាន់តំណែងជាអគ្គព្រះរាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ ។ ពិធីប្រកាសផ្ទេរភាកិច្ច ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ មីនា នៅសាលប្រជុំសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួម ពីលោកអភិបាលខេត្ត មន្ត្រីសាលាដំបូងខេត្ត និងមន្ត្រីយុត្តិធម៌ជាច្រើន រូប ភ្ញៀវកិត្តយសជាច្រើនទៀត។
បន្ទាប់ពី ពិធីប្រគល់ត្រា និងបន្ទាប់ពី លោកព្រះរាជ្ញអាជ្ញា លាវ ស្រេង ធ្វើការប្ដេជ្ញាចិត្ត រួចមក។ ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការរៀបចំផ្លាស់ប្តូរតួនាទីភារកិច្ចរបស់អាជីពចៅក្រមព្រះរាជអាជ្ញា និងមន្ត្រីរាជការផ្សេងៗ ដែលជាផ្នែកមួយ កែទម្រង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៌ក្នុងការបម្រើសេវាយុត្តិធម៌ឲ្យកាន់តែប្រសើរឡើងថែមទៀត គឺធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្តពីសំណាក់សាធារណៈជននិងប្រជាពលរដ្ឋក្នុងវិស័យយុត្តិម៌នេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញឲ្យព្រះរាជអាជ្ញា ដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគោរពច្បាប់ឲ្យបានតឹងរឹងបំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានផ្សេងៗក្នុងខេត្តកណ្តាលដូចជាបទល្មើសគ្រឿងញៀនទប់ស្កាត់បទល្មើសផ្សេងៗជាអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកំពុងតែរកវិធានការទប់ស្កាត់។
ឯកឧត្តមរដ្ឋលេខាធិការបានសំណូមពរដល់ចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រកាន់ភ្ជាប់នូវ សម្បជញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណា ឲ្យមនសិការកាន់តែទទួលនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ព្រមទាំងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ ខ្លួនយ៉ាងម៉ឹងមាត់ ព្រោះក្រមសីលធម៌នេះ ជាត្រីវិស័យសម្រាប់ ជួយតម្រង់ផ្លូវឲ្យចៅក្រម និងព្រះរាជអាជ្ញា បានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណង ពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលា។ ត្រូវជម្រុញ លើកកម្ពស់ឯករាជ្យភាពរបស់តុលាការ ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌។
ត្រូវរៀបចំរដ្ឋបាល ទុកដាក់បញ្ជីរឿងក្តីឲ្យបាន ត្រឹមត្រូវប្រកបដោយទទួលខុសត្រូវ និងបន្តចាត់ការទាន់ពេលវេលាស្របទៅតាមនីតីវិធី ដែលច្បាប់កំណត់ ជៀសវាងទុកចោលមិនចាត់ការសំណុំរឿង ផ្សេងៗ ដែលធ្វើឲ្យការឃុំខ្លួនជនសង្ស័យ និងជនល្មើស លើសការកំណត់នៃច្បាប់ដែលធ្វើ ឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាពរបស់បុគ្គល៕
ចែករំលែកព័តមាននេះ