ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​១២​ខ្នង កម្លាំង​នគរបាល​បាន​ចុះ​ជួយ​អន្តរាគមន៍

9 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ខេត្តបន្ទាយមានជ័យ​ក្នុង​រយៈពេល​២​ថ្ងៃ

បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ខេត្តបន្ទាយមានជ័យ​ក្នុង​រយៈពេល​២​ថ្ងៃ មាន​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​អស់​១២​ខ្នង​ប៉ះពាល់​៤​ស្រុក ក្នុង​នោះ​កម្លាំង​នគ​បាល​ខេត្ត ស្រុក ក្រុង និង​កម្លាំង​ការពារ​ព្រំដែន​គោក​បាន​ចុះ​ធ្វើ​អន្តរា​គន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៧ ខ្យល់​កន្ត្រាក់​ប៉ះពាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​បាក់​ទាំងស្រុង​១​ខ្នង ទ្រេត​១​ខ្នង កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​។ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែមីនា​ឆ្នាំ​២០១៧​នេះ ខ្យល់​កន្ត្រាក់​ប៉ះពាល់​៣​ស្រុក​មាន ១.​ស្រុក​ស្វាយចេក​៦​ខ្នង ២.​ស្រុក​ព្រះនេត្រព្រះ​ចំនួន​៣​ខ្នង ៣.​ស្រុក​អូរ​ជ្រៅ​ចំនួន​១​ខ្នង​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ខ្ពស់​ពី​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ហើយ​លោក​បាន​ដាក់​វិធានការ​ដល់​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួយ​ធ្វើ​ជម្រក និង​រុះរើ​ផ្ទះ​ដែល​រង​ការ​បំផ្លាញ​ពី​គ្រោះ​ធម្មជាតិ​៕