ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ចិញ្ចឹម​ក្រពើ​២​កន្លែង​ប្រឈម​នឹង​សត្វ​ក្រពើ​រួច​ចេញ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស អាជ្ញាធរ​ចុះ​ណែនាំ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី​សត្វ​ក្រពើ​រួច​ចេញពី​ក្នុង​អាង​ចិញ្ចឹម គ្រា​ដែល​ទឹកទន្លេ​បាន​ជន់​លិច​អាង​ចិញ្ចឹម​ក្រពើ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២២ អាជ្ញាធរ​ស្រុក​បរិបូណ៌ និង​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ក្រពើ នៅ

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី​សត្វ​ក្រពើ​រួច​ចេញពី​ក្នុង​អាង​ចិញ្ចឹម គ្រា​ដែល​ទឹកទន្លេ​បាន​ជន់​លិច​អាង​ចិញ្ចឹម​ក្រពើ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២២ អាជ្ញាធរ​ស្រុក​បរិបូណ៌ និង​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ក្រពើ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ក ឱ្យ​ព័ទ្ធ​របាំង​លួស​សំណាញ់​ដើម្បី​ការពារ​សត្វ​ក្រពើ​ចេញពី​អាង​។

លោក ផល សុភាព អភិបាលរង​ស្រុក​បរិបូរណ៍ បានឱ្យ​ដឹង​ថា ដោយ​ទទួល​ដំណឹង​ថា អាង​ចិញ្ចឹម​ក្រពើ​ចំនួន​២​កន្លែង​ប្រឈម​នឹង​សត្វ​ក្រពើ​រួច​ចេញ ព្រោះតែ​ទឹកទន្លេ​ជន់​ឡើង លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចុះ​ទៅ​ណែនាំ​ដល់​ម្ចាស់​អាង​ចិញ្ចឹម​ក្រពើ ត្រូវ​យក​របាំង​លួស​សំណាញ់​ព័ទ្ធ​បន្ថែម​ពីលើរ​បាំងសាច់​អួន ដែល​ម្ចាស់​អាង​ចិញ្ចឹម​ក្រពើ ព័ទ្ធ​ពី​មុន ដើម្បី​ឲ្យ​មាន​សុវត្ថិភាព កុំ​ឲ្យ​សត្វ​ក្រពើ​ចេញពី​អាង​។ ម្យ៉ាង​ដោយសារ ក្រពើ​មាន​ទំហំ​ធំ​ៗ ព្រោះ​ការ​ចិញ្ចឹម​បាន​ច្រើន​ឆ្នាំ​ណាស់​ទៅ​ហើយ​។

ក្រៅពី​ការ​ណែនាំ​ឲ្យ​យក​លួស​សំណាញ់​រាយ​ព័ទ្ធ​លើ​អាង​ចិញ្ចឹម​ក្រពើ​បន្ថែម លោក​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​អាង​ចិញ្ចឹម​ក្រពើ ឱ្យ​មើល​ការពារ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​ក្រពើ​រួច​ចេញពី​ក្នុង​អាង​ចិញ្ចឹម​ផង​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ឃុំ​ឆ្នុកទ្រូ មាន​កន្លែង​ចិញ្ចឹម​ក្រពើ​ចំនួន​៩​កន្លែង ប៉ុន្តែ​២​កន្លែង​បាន​ប្រឈម​នឹង​គ្រោះថ្នាក់ ប្រសិនបើ​ក្រពើ​រួច​ចេញពី​អាង និង​៦​កន្លែង​ទៀត ទឹក​លិច​មិន​ទាន់​ដល់​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ