គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ប្រកាសដកខ្លួនចេញពីសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ
- ភ្នំពេញ
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានសេចក្តីប្រកាស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះថា ដោយយល់ឃើញថា…
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានសេចក្តីប្រកាស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះថា ដោយយល់ឃើញថា…
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានសេចក្តីប្រកាស នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នេះថា ដោយយល់ឃើញថា ខ្លឹមសារ នៃពិធីសារសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មិនអាចអនុវត្តទៅបាន ដោយរលូន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឱ្យមានការរីកចម្រើនមានជីវភាពធូរធារ សុខដុមរមនាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីសមស្របទៅតាមការវិវត្តស្ថានការណ៍នយោបាយថ្មីៗនេះ គណបក្សខ្មែររួបរួមជាតិ បានសម្រេចដកខ្លួនចេញពីសមាជិកភាព នៃសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ចាប់ពីថ្ងៃប្រកាសព័ត៌មានជាផ្លូវការនេះតទៅ។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានគណបក្សនយោបាយ ចំនួន ៣ គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត។
សម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីបណ្តុះគំនិតជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌ លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ។ គណបក្សទាំងបី មានគោលដៅដូចគ្នា និងរឹតចំណងសាមគ្គីភាព ដើម្បីការធ្វើកិច្ចសហប្រតិបត្តិការ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។
សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មានលោក ម៉ម សូណង់ដូ ជាប្រធាន លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន លោក គុជ លី អគ្គលេខាធិការ លោក អ៊ុំ សុមន្ថា សមាជិក លោក កែម រិទ្ធិសិត សមាជិក និងលោកស្រី ហួន ផាន់ណារី សមាជិកា៕
ចែករំលែកព័តមាននេះ