ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ខ្លាំង​ណាស់ ! ប្រើ​កាំបិត​កៃ​ចាក់​ទម្លុះ​ផ្តាច់​បំពង់ក

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃ​ទី​១៧ មីនា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​គង់​បាន​ទទួល​ព័ត៌មាន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃ​ទី​១៧ មីនា ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​គង់​បាន​ទទួល​ព័ត៌មាន​ពី​លោក ឈឿ​ន ថា​ន មេ​ភូមិ​ប្រាសាទ​រាំង ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ​បាន​រាយការណ៍​ថា នៅ​ភូមិ​ប្រសាទ​រាំង​មាន​ករណី​ឃាតកម្ម​ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍រ​ដ្ដ​បា​លតា​គង់​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​ធ្វើការ​ស្រាវជ្រាវ​ជា​លទ្ធផល​ទ​ទួ​លបានគឺ ៖ ជន​រង​គ្រោះ​ឈ្មោះ សុខ មុំ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ កន គិ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ប្រើ​កាំបិត​កៃ​ចាក់​ទម្លុះ​ផ្តាច់​បំពង់ក​បណ្តាល​ឱ្យ​ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​៣​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ ដោយឡែក​ជនសង្ស័យ​ក្រោយ​សម្លាប់​ជន​រង​គ្រោះ​ហើយ ក៏​បាន​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ម្កាក់ព្រៃ ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ ។

តាម​ការ​សាកសួរ​បឋម​ពី​លោក​មេ​ភូមិ​ក៏​ដូច​ជា​អ្នក​ជិតខាង​បានឱ្យ​ដឹង​ថា មុន​ករណី​ឃាតកម្ម និង​អត្តឃាត​កើតឡើង​អ្នក​ទាំង​២ រស់នៅ​ជាមួយ​គ្នា​ប៉ុន្តែ​តែង​មានរឿង​រកាំរកូស​ជាមួយ​គ្នា​ដោយសារ​ឈ្មោះ កន គិ​ន មាន​ប្រពន្ធដើម ហើយ​ម្តង​រស់នៅ​ជាមួយ​ប្រពន្ធដើម ម្តង​រស់នៅ​ជាមួយ​ឈ្មោះ សុខ មុំ ទើប​បណ្តាល​ឱ្យ​មាន​ទំនាស់​រហូត​ឈាន​ដល់​ការ​សម្លាប់​ហើយ​ធ្វើ​អត្តឃាត​ខ្លួនឯង ៕