ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកទោស២នាក់​រត់​ចេញ​​​ពី​​​គុក​​​​ល្ងាច​​មិញ…

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ បើ​តាម​ប្រភព​មន្ត្រី​ពន្ធនាគារ​​ភ្នំ​ស្វាយ​បាន​ឱ្យ​ដឹង​ថា មាន​អ្នកទោស​២​នាក់​​បាន​រត់​ចេញពី​ពន្ធនាគារ​ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​​ថ្ងៃ​ទី​១៦ មីនា ដែលអ្នកទោសទាំង២នាក់ ម្នាក់​-​ឈ្មោះ​ជា ប៊ុ​ន​ថេ​ង និង​​ម្នាក់ទៀត​​ឈ្មោះ​រាជ សុ​ភ័ក្ត្រ ​(ជាប់​​ពី​បទ​​គ្រឿង​ញៀន និង​​ជាប់​ពីបទ​​លួច) ។

ជុំវិញ​ករណី​ខាងលើ​នេះដែរ ត្រូវ​លោក​ទិន សុ​វ​ណ្ណី ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ​​ប្រាប់​ឱ្យ​ដឹង​ កាលពី​យប់​ថ្ងៃ​ទី​១៦ ​មីនា ​ដដែល​ថា គឺ​ពិតជា​មាន​អ្នកទោស​២​នាក់ បាន​រត់គេច​ខ្លួន​មែន ។ ​អ្នកទោស​ទាំង​២​នាក់​នេះ គឺ​ជិត​មាន​សេរីភាព​វិញ​ហើយ ពោល​គឺ​សល់​តែ​៥-៦​ខែ​​ទៀត​​ប៉ុណ្ណោះ ដែល​ពួក​គេ​អាច​ចេញពី​ពន្ធនាគារបាន​ ។ ហើយ​​​សព្វដង ពួក​គាត់ (​អ្នកទោស​) ត្រូវ​បាន​ខាង​មន្ត្រី​ពន្ធនាគារ​បញ្ចេញ​​​ឱ្យមក​ធ្វើ​សិប្បកម្ម​កែ​ច្នៃ​ឈើ ធ្វើ​គ្រឿង​សង្ហា​រឹម​នៅ​ខាង​ក្រៅរបង​ពន្ធនាគារ​។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​បាន​ដាក់​កម្លាំង ដើម្បី​ស្រាវជ្រាវ​រក​ជនល្មើស​ទាំង​២​នាក់​នេះ មក​ដាក់​ពន្ធនាគារ​វិញ ។ ករណី​នេះ កង​កម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត បាន​ធ្វើការ​រិះគន់​ទៅ​លើ​ឆ្មាំ​យាម​ពន្ធនាគារ​ថា មានការ​ធូររលុង​ពី​បញ្ហា​អ្នកទោស​រត់​រួច​នេះ ដែល​ពេល​នេះ ទើប​បញ្ជា​ឱ្យ​កម្លាំង​ស្រាវជ្រាវ​តាម​ចាប់​អ្នកទោស​វិញ​នោះ ។