អួតខ្លួនថាជាជំនួយការរដ្ឋបាលរោងចក្របង្កាប់ឱ្យធ្វើតាមបញ្ជាចុងក្រោយត្រូវ…(មានវីដេអូ)
រាជធានីភ្នំពេពេញ ៖ បុរសខិលខូចម្នាក់ ខ្លួនឯងគ្មានការងារធ្វើផង បែរជាបានតាំងខ្លួនឯងជាជំនួយការរដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ
រាជធានីភ្នំពេពេញ ៖ បុរសខិលខូចម្នាក់ ខ្លួនឯងគ្មានការងារធ្វើផង បែរជាបានតាំងខ្លួនឯងជាជំនួយការរដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ
រាជធានីភ្នំពេពេញ ៖ បុរសខិលខូចម្នាក់ ខ្លួនឯងគ្មានការងារធ្វើផង បែរជាបានតាំងខ្លួនឯងជាជំនួយការរដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ហើយខណៈពេលបានជួបបុរសទាំង៥នាក់ កំពុងដើររកការងារធ្វើជននោះក៏បានធ្វើសកម្មភាពបោក ដោយអះអាងថា ខ្លួនអាចនាំចូលធ្វើការនៅក្នុងរោងចក្រខាងលើនោះបាន ប៉ុន្តែទាល់តែបង់លុយខ្លះទើបបាន ។ ចំណែកបុរសទាំង៥នាក់នោះមានចិត្តត្រេកអរខ្លាំងណាស់ក៏បានបង់លុយឲ្យដែលទាំង៥នាក់សរុបចំនួន៣៥ម៉ឺនរៀល ហើយជននោះបានខ្ចីទូរស័ព្ទដៃពីបុរសម្នាក់ដោយប្រាប់ថា ខលទៅរដ្ឋបាលឲ្យទទួលពួកគេ បន្ទាប់មកបានប្រាប់ឲ្យក្រុមជនរងគ្រោះ ទៅជួបរដ្ឋបាលហើយជននោះក៏បានឆ្លៀតពេលយកទូរស័ព្ទគេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៏នោះបានកើតឡើងកាលពីវេលម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ មីនា នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីដឹងថា ចាញ់បោកជននោះក្រុមជនរងគ្រោះខាងលើបាននាំគ្នាតាមរកហើយបានប្រទះឃើញ នៅចំណុចមុខផ្សារត្រពាំងថ្លឹងតាមបណ្ដាយផ្លូវវ៉េងស្រេង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៦ មីនា ក៏បានសហការណ៏ជាមួយនគរបាលប៉ុស្ដិ៍ចោមចៅធ្វើការចាប់ខ្លួនតែម្ដង ។ ជនសង្ស័យឈ្មោះ សាន វេហា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកអ្នកដែលចាញ់បោកគេទី១-ឈ្មោះ មួន ទុន អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប, ទី២-ឈ្មោះ វ៉ាន់ វី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នាមានស្រុកកំណើតនៅក្នុងភូមិផ្លុង ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្រុមអ្នកចាញ់បោកបាននិយាយថា កាលពីវេលម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ មីនា ពួកគាត់បានដើររកការងារធ្វើ ហើយបានជួបគ្នាជាមួយជនសង្ស័យនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយខណៈនោះជនខាងលើ បានអួតថា ខ្លួនគឺជាជំនួយការរដ្ឋបាលរោងចក្រកាត់ដេរដែលមានទីតាំងស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ ។ បន្ទាប់ពីបានដឹងថា ពួកគាត់ដើររកកាងារ ធ្វើជននោះបានប្រាប់ថា ខ្លួនគេអាចនាំឲ្យពួកគាត់ចូលធ្វើការនៅក្នុងរោងចក្រខាងលើបានពេលនោះពួកគាត់មានការត្រេកអរ និងជឿជាក់យ៉ាងខ្លាំងបន្ទាប់ពីបានស្ដាប់ការអះអាងរបស់ជននោះហើយក៏បានពឹងឲ្យជួយដើម្បីបានការងារធ្វើ ។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះជនសង្ស័យបានបង្គាប់ឲ្យបង់លុយក្នុងម្នាក់៧ម៉ឺនរៀលដែលក្នុងនោះប្រាប់បង់ចូលរដ្ឋបាល ម្នាក់ៗចំនួន៥ម៉ឺនរៀល និងបង់ថ្លៃទឹកតែចំនួន២ម៉ឺនរៀល លុះពេលដែលពួកគាត់ព្រមបង់ឲ្យរួចរាល់ ជនសង្ស័យបានខ្ចីទូរស័ព្ទ១គ្រឿងទៅនិយាយ ។ បន្ទាប់មកបានប្រាប់ឲ្យពួកគាត់យកឯកសារទៅជួបរដ្ឋបាលនៅមុខរោងចក្រ ដោយប្រាប់ថា «ទុកទរស័ព្ទនៅនឹងខ្ញុំសិនហើយ ប្រញាប់ទៅជួបរដ្ឋបាលសិនទៅគេកំពុងចាំនៅមុខរោងចក្រ ហើយជួបរដ្ឋបាលរួចចាំមកជួបខ្ញុំវិញ» ។ ខណៈនោះពួកគាត់បានទៅតាមបង្គាប់ហើយពេលទៅដល់រោងចក្រអត់មានឃើញរដ្ឋបានចេញមកជួបឡើយ ដោយមានការសង្ស័យ ក៏បាននាំគ្នាត្រឡប់ក្រោយវិញដើម្បីសួរនាំជននោះក៏ស្រាប់តែបាត់មិនឃើញទើបដឹងថា ចាញ់បោកនិងមាន ការហួសចិត្តគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ