ឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ចំនួន១០នាក់ ក្នុងភូមិសាស្ត្រខណ្ឌចំការមន
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី សហការជាមួយនឹងកម្លាំងនគរបាល ការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអម សាលាដំរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅតាមរោងសិប្បកម្ម កែច្នៃឈើមួយចំនួន និងធ្វើការឃាត់ខ្លួនជនបរទេសចំនួន១០នាក់ (ស្រី០១នាក់) នៅទឹកដីខណ្ឌចំការមន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅតាមរោង សិប្បកម្មកែច្នៃឈើមួយចំនួន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ១០៣ ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ឱ្យដឹងថា ដោយទទួលបាននូវបទបញ្ជាដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាធ្វើការអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពខ្ពស់នោះ។
កម្លាំងរបស់លោកតែងតែបានចុះធ្វើការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនៅគ្រប់ទូទាំង២៥ ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង និងធ្វើឡើង ទៅលើគ្រប់ជនជាតិទាំងអស់។ លោកឧត្តមសេនីយ៍ ក៏បានប្រាប់បន្តទៀតថា ក្នុងពេលនេះដែរកម្លាំងរបស់ លោកក៏បានចុះប្រតិបត្តិការត្រួតពិនិត្យ ការស្នាក់នៅ និងបំពេញ ការងាររបស់ជនបរទេសដែលជាជនជាតិវៀតណាមនៅតាមរោងសិប្បកម្មកែច្នៃឈើ ជាច្រើនទីតាំងដែលស្ថិតនៅ ក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមននេះ។
ដោយក្នុងប្រតិប្រតិបត្តិការនេះដែរ កម្លាំងរបស់លោកបានរក ឃើញ ជនជាតិវៀតណាមដែលកំពុងតែលួចស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់សរុបចំនួន១០នាក់ ក្នុងនោះ មានជាស្ត្រីចំនួន០១នាក់)ផងដែរ។ នាពេលកន្លងមក កម្លាំងរបស់លោកតែងតែបានចុះអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ដោយបានរកឃើញជនបរទេសជាច្រើននាក់ដែលកំពុងតែស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់ ហើយក៏បាន ធ្វើការបណ្តេញចេញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់។
ក្រោយពីការធ្វើប្រតិបត្តិការចុះត្រួតពិនិត្យ ការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនារសៀលនេះដែរកម្លាំងនគរបាលអន្តោប្រវេសន៍បានធ្វើការ ឃាត់ខ្លួន ជនអន្តោប្រវេសន៍ខុសច្បាប់ជនជាតិវៀតណាមចំនួន១០នាក់ (ស្រី០១នាក់) ដែលកំពុងតែស្នាក់នៅ និងបំពេញការងារ ដោយគ្មានលិខិតស្នាមអ្វីទាំងអស់នោះបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីរង់ចាំធ្វើការ បណ្តេញចេញទៅតាមច្បាប់ជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ