ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​មាត់ទន្លេ​ផ្សារ​ក្រោម ធ្វើ​ឱ្យ​អភិបាលក្រុង​កំពង់ឆ្នាំង ឈឺក្បាល

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

លោក ហ៊ីង ភ័ព្វ​មីនា អភិបាលក្រុង​កំពង់ឆ្នាំង ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម សូម​មេត្តា​

ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ីង ភ័ព្វ​មីនា អភិបាលក្រុង​កំពង់ឆ្នាំង ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម សូម​មេត្តា​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​ក្រុង​កំពង់ឆ្នាំង ប្រមូល​សំរាម​យក​ទៅ​ទុកដាក់​តាម​ទីតាំង​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ ។ សូមកុំ​បោះចោល​ពាស​វាល ពាល​កាល តាម​មាត់ទន្លេ ធ្វើ​បាត់បង់​បរិស្ថាន និង​សោភ័ណ​ភាព ដែល​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​មានការ​រិះគន់​។

ការ​អំពាវនាវ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២២ បន្ទាប់​ពី​លោក អភិបាលក្រុង​កំពង់ឆ្នាំង​ថ្មី​រូប​នោះ បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រីរាជការ​ក្នុង​ក្រុង និង​សង្កាត់​ផ្សារឆ្នាំង ចុះ​ប្រមូល​សំរាម​នៅ​មាត់ច្រាំង​ទន្លេ​ផ្សារ​ក្រោម ដែល​អ្នក​បោះចោល​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឱ្យ​ក្នុង​ទឹកទន្លេ​ក្លាយជា​គំនរ​សំរាម ហើយ​ការ​ប្រមូល​នេះ បាន​ដល់​ទៅ​ចំនួន​៣០​កា​រ៉ុ​ង​ឯណោះ​ក្នុង​រយៈពេល​ត្រឹមតែ​១​ព្រឹក​ប៉ុណ្ណោះ​។

ទាក់ទង​នឹង​ការ​ចោល​សំរាម​ខាងលើ​នេះ​ដែរ ត្រូវ​បាន​មតិ​មហាជន​លើក​ឡើង​ថា គឺ​ដោយសារ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​កំសាន្ត​នៅ​មាត់ទន្លេ​ផ្សារ​ក្រោម ខ្វះ​ការ​យល់​ដឹង​ពី​បញ្ហា​អនាម័យ បរិស្ថាន និង​សោ​ភ័​ណ្ឌ​ភាព ទើប​ពួក​គាត់​ចោល​សំរាម​បែប​នេះ មួយ​ចំណែក​ទៀត​គឺ​គួប​ផ្សំ​នឹង​អ្នក​លក់ដូរ​មិន​យកចិត្តទុកដាក់​រឿង​សំរាម​នេះ​ផង ទើប​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​ផ្សារ​ក្រោម ស្ទើរតែ​ក្លាយជា​ទីលាន​ចោល​សំរាម​បែប​នេះ​។

រយៈកាល​កន្លង​មក ច្រាំង​ទន្លេ ដែល​មិន​ទាន់​មានទឹក​ឡើង​ធំ​ដូច​ឆ្នាំ​នេះ សំរាម​បាន​នៅ​តាម​ច្រាំង​ទន្លេ​គ្មាន​ទឹក​ពាស​វាល​ពាស​កាល ប៉ុន្តែ​ឆ្នាំ​នេះ ទឹក​ទន្លេធំ​ឡើង​ខ្ពស់ បាន​រុញ​សំរាម​ទាំងនោះ ឡើង​មក​លើ ទើប​គេ​ឃើញ​សំរាម​ឡើងជា​គំនរ​ក្បែរ​ច្រាំ​ទន្លេ​បែប​នេះ ។ ហើយ​កន្លង​ទៅ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ធ្លាប់​បាន​ណែនាំ​ដល់​បង​ប្អួ​ន​ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ អាជ្ញាធរ​មូលដ្ឋាន សូម​រួម​គ្នា​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ តែ​ការ​ចោល​សំរាម​នៅ​តែ​ជា​បញ្ហា សម្រាប់​ក្រុង​កំពង់​ឆាំ្ន​ង​ដដែល​។

សូម​បញ្ជាក់​ដែរ​ថា នៅ​ថ្ងៃ​ដដែល​នោះ​ដែរ លោក ហ៊ីង ភ័ព្វ​មិ​នា ក៏​បាន​សហការ​ជាមួយ​លោកនាយក​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សា​លាប​ថម​សិក្សា​គំរូ​ក្រុង ចំនួន​ជាង​៩០០​នាក់ ចូលរួម​ប្រមូល​សំរាម សំអាត​តាម​ដងផ្លូវ​ជុំវិញ​បរិវេណ​សាលា​ជាប់​វិមាន​ឯករាជ្យ ដើម្បី​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ